ទារិកាអាយុ ៨ខែ គ្មានរន្ធគូថ មកពីគ្រួសារក្រីក្រនៃខេត្តក្រចេះ ត្រូវបានឯកឧត្តមហ៊ុន ម៉ានី និងលោកជំទាវ សម្របសម្រួលវះកាត់ជូនដោយមិនគិតថ្លៃ

(ភ្នំពេញ)៖ ទារិកាកំសត់អាយុ៨ខែ ឈ្មោះ មោក នីតា កើតមកមិនមានរន្ធគូថ (Recto-vestibulaire) រស់ក្នុងគ្រួសារទីទ័លក្រ ក្នុងភូមិអូរក្រៀង ឃុំអូរក្រៀង ស្រុកអូគ្រៀង​សែនជ័យ ខេត្តក្រចេះ មានសមាជីកចំនួន ៦នាក់ ឪពុកឈ្មោះ អូន ប្រុស អាយុ ៤៥ឆ្នាំ មុខរបរ អ្នកនេសាទត្រីតាមបឹង និងម្តាយឈ្មោះ រាជ ចាន់នី អាយុ ៤២ឆ្នាំ មុខរបរ មេផ្ទះ (ស្លាប់មួយចំហៀងខ្លួន បន្ទាប់ពីសំរាលកូនរួចបាន ២សប្តាហ៍) ត្រូវបាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន​សហភាព​សហ​ព័ន្ធយុវជនកម្ពុជា និងលោកជំទាវសម្របសម្រួលផ្តល់ជូននូវការវះកាត់ និងព្យាបាល​ដោយ​ឥតគិតថ្លៃនៅមន្ទីរពេទ្យកុមារជាតិ តាមរយៈសម្ព័ន្ធគ្រូពេទ្យ​ស.ស.យ.ក និងដោយ​មានការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័​ន្ធគ្រូពេទ្យ ស.ស.យ.ក ឯកឧត្តមប្រធានមន្ទីរពេទ្យកុមារជាតិ លោក​វេជ្ជ​បណ្ឌិត កែវ វណ្ណា អនុប្រ​ធាន​មន្ទីរពេទ្យកុមារជាតិ និងជា​អនុប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានដឹកនាំ​ក្រុម​គ្រូពេទ្យឯកទេស ដែលមានលោកវេជ្ជបណ្ឌិតឯកទេស ជឺ ហរ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សាខាមន្ទីរពេទ្យកុមារជាតិ និងសហការីធ្វើការវះ​កាត់ជូនដោយផ្ទាល់ និង​ទទួលបានលទ្ធផលជោគជ័យ គួរជាទីគាប់ចិត្ត ។

ម្តាយ ឪពុក ទារិកាកំសត់ សូមលើកម្រាមដៃដប់ថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាលោកជំទាវ ព្រមទាំងក្រុមគ្រូពេទ្យឯកទេស នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានផ្តល់នូវការពិនិត្យ ព្យាបាល និងវះកាត់ដល់កូនស្រីគាត់ដោយមិនគិតថ្លៃ និងប្រកបដោយទឹកចិត្តសប្បុរសក្រៃលែង ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner