ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រកាសលទ្ធផលជ្រើសរើស​មន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀននៅមតេ្តយ្យ ក្របខណ្ឌក្រសួងអប់រំ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ អញ្ជើញ​ជាអធិបតីក្នុងពិធីប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជ ការក្រសួង​អភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀននៅមតេ្តយ្យសិក្សា ក្របខណ្ឌក្រសួងអប់រំ យុវជន​និងកីឡា ។

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ គណៈកម្មការប្រឡងប្រជែងបានរៀបចំប្រឡង​ប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានបេក្ខជនចូលរួមចំនួន ៧២៩ អង្គ-នាក់ (ស្រី ១៨៨នាក់) ។

សម្រាប់លទ្ធផលនៅថ្ងៃទី៥ ខែកញ្ញា នេះ គណៈកម្មការប្រឡង​បានជ្រើសរើស​យក​បេក្ខ​ជន​ចំនួន ៦នាក់ ជាប់ជាស្ថាពរ ឲ្យធ្វើជាមន្ត្រីក្របខណ្ឌបម្រើការ​នៅ​ក្រសួង​អភិ​វឌ្ឍន៍​ជនបទ ។ ដំណើរការកំណែស្រង់ពិន្ទុ និងរៀបចំបញ្ជីលទ្ធផល​បានបញ្ចប់ជាស្ថាពរ ដោយក្នុងនោះជាលទ្ធផល ៖ ប្រឡងក្របខណ្ឌអភិវឌ្ឍន៍ជនបទ មានបេក្ខជនជ័យ​លាភីចំនួន ៦ រូបជាប់ជាស្ថាពរ ខណៈដែលមានបេក្ខជនបម្រុងសរុប ២៦នាក់ ។

ដោយឡែកកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៤ មានដំណើរការប្រឡងប្រជែង ជ្រើស​រើសគ្រូបឋមសិក្សា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលមាន បេក្ខជន​ប្រឡង ចំនួន១ម៉ឺន៥១១នាក់ បេក្ខជនពិការភាព៣៣នាក់ (ស្រី២៣ នាក់)។

គណៈកម្មការប្រឡងប្រជែងជ្រើសរើស សម្រាំងយកបេក្ខជន តែចំនួនជាង ៦០០ នាក់ សម្រាប់ចូលរួមដំណើរប្រឡងប្រជែងវិញ្ញាសាសរសេរលើកទី២ នឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។

ការប្រឡងប្រជែងជ្រើសរើសគ្រូមត្តេយ្យលើកទី២ មានបេក្ខជ័យលាភីដែល​មានសិទ្ធិ​ប្រឡងវិញ្ញាសារសរសេរចំនួន ៦៣២ នាក់ (ស្រី៤៨៣នាក់)ស្ទួនពិន្ទុចំនួន ៣២ នាក់។ គណៈកម្មការប្រឡងប្រជែង នឹងសម្រាំងជ្រើសរើសយកបេក្ខជនតែចំនួន ២០០ នាក់ ឲ្យចូលបម្រើការងារជាមន្ត្រីក្របខណ្ឌ ក្រសួងអប់រំ យុវននិងកីឡា៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner