ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ស៊ុយអែត Telia កាត់បន្ថយបុគ្គលិក ៣,០០០នាក់

ស្តុកខុល៖ ក្រុមហ៊ុន Telia បាននិយាយថ្មីៗនេះថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ៣,០០០នាក់ ដែលជាផ្នែកនៃការកាត់បន្ថយថ្លៃដើម ដែលមានបំណងបង្កើតប្រាក់សន្សំប្រចាំឆ្នាំប្រហែល ២៥០លានដុល្លារ។

ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ស៊ុយអែត Telia បានបញ្ជាក់ថា ខ្លួនមានគោលបំណងកាត់បន្ថយចំនួនបុគ្គលិកប្រមាណ ៣,០០០នាក់ ក្នុងកំឡុងឆ្នាំ ២០២៤ ឬប្រហែល ១៥ភាគរយនៃកម្លាំងការងាររបស់ខ្លួន។

ស្ទើរតែពាក់កណ្តាលនៃការកាត់បន្ថយបុគ្គលិក ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅក្នុងប្រទេសស៊ុយអែត ហើយនៅសេសសល់ទៀត គឺនៅក្នុងប្រទេសអេស្តូនី ហ្វាំងឡង់ លីទុយអានី និងន័រវេស។

ប្រតិបត្តិករទូរគមនាគមន៍ស៊ុយអែតមួយនេះ បានគូសបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកដ៏ច្រើនសម្បើមនេះ គឺជាផ្នែកនៃការកាត់បន្ថយថ្លៃដើម ដែលមានគោលបំណងសន្សំប្រាក់ប្រចាំឆ្នាំប្រហែល ២៥០លានដុល្លារ និងការរៀបចំក្រុមហ៊ុនឡើងវិញ។

ក្រុមហ៊ុន Telia បានរំពឹងថា ការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ នឹងត្រូវចំណាយអស់ ១៣៥លានដុល្លារនៅឆមាសទីពីរនៃឆ្នាំនេះ។ កាលពីឆ្នាំមុន Telia បានប្រកាសពីប្រាក់ចំណេញសុទ្ធប្រហែល ៨៧លានដុល្លារ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner