កម្ពុជា ទទួលបានហិរញ្ញប្បទាន ទឹកប្រាក់ ២លានដុល្លារ សម្រាប់គម្រោងចំនួន៨ ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤

(ភ្នំពេញ)៖ កម្ពុជា ទទួលបានហិរញ្ញប្បទាន ដែលមានទឹកប្រាក់ ប្រមាណ ២លានដុល្លារ​
អាមេរិក សម្រាប់គម្រោងចំនួន៨ ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ ។

កម្ពុជា ទទួលបានហិរញ្ញប្បទាន ធ្វើឡើងក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង​ស្តីពី​មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម សុខចិន្តាសោភា ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ​កម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃសាធារណរដ្ឋប្រជាមានិតចិន ។

ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ កម្ពុជា​ទទួល​បាន ហិរញ្ញប្បទាន ដែលមានទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក សម្រាប់​គម្រោងចំនួន៨ ដែលផ្តោតលើផ្នែក ទេសចរណ៍ សកម្មភាពមីន កសិកម្ម អភិវឌ្ឍន៍ជន​បទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋ​កិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការកសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។ កិច្ចសហប្រតិបត្តិការនេះបញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការ​ជាមួយប្រទេសមេគង្គ-ឡានឆាង។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែង​អំណរ​គុណចំពោះប្រទេសចិន ដែលបានបន្តគាំទ្រកម្ពុជា និងប្រទេសសមាជិកមេគង្គផ្សេង​ទៀតតាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបាន​រួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងបណ្តាប្រទេសក្នុង​អនុតំបន់ទន្លេមេគង្គ ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner