ឯកឧត្តម សុខ សូកេន ចូលរួមកិច្ចប្រជុំត្រីភាគី ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា​

ភ្នំពេញ, ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា​ ដឹកនាំដោយឯកឧត្តម​ Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមទេសចរណ៍នៃប្រទេសចិន​ ដឹកនាំដោយលោកស្រី Zheng Lijuan ប្រធានទីភ្នាក់ងារទេសចរណ៍ដែលធំបំផុតនៅប្រទេសចិន តាមប្រព័ន្ធបច្ចេកវិទ្យា VOOV នៅទីស្ដីការក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះ បានប្តេជ្ញារួមគ្នាដើម្បីជំរុញការតភ្ជាប់ជើងហោះហើរ រវាងប្រទេសកម្ពុជា និងប្រទេសចិនឱ្យបានកាន់តែច្រើន ក៏ដូចជាការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃប្រទេសកម្ពុជា ទៅលើបណ្តាញសង្គមនៅប្រទេសចិន សំដៅជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner