រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​​ជាប្រធានា​ធិបតីជាប់ឆ្នោតប្រទេស​ឥណ្ឌូនេស៊ីអញ្ជើញ​​មក​ដល់កម្ពុជា

ភ្នំពេញ៖ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះ​រាជាណាចក្រកម្ពុជានៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនេះគូសបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងរក្សាបាននូវសន្ទុះដ៏ល្អនៃការផ្លាស់ប្តូរ​ទំនាក់ទំនងកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហ​ប្រតិ​បត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី៦ ខែកញ្ញា នេះ។

ក្រសួងការបរទេសបានបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Prabowo Subianto នឹងមានជំនួបសម្តែងការគួរសម​ជាមួយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ

ads banner