ព្យុះសង្ឃរាបង្ខំឲ្យវៀតណាមបិទព្រលានយន្តហោះធំៗ

កាសែតជប៉ុន Nikkei Asia បានចេញផ្សាយ នៅថ្ងៃសុក្រនេះថា ព្យុះសង្ឃរា Yagi បានបង្ខំចិត្តឱ្យវៀតណាម បិទព្រលានយន្តហោះអន្តរជាតិធំៗ មានដូចជា Noi Bai, Van Don, Cat Bi ព្រមទាំងព្រលានក្នុងស្រុក Tho Zuan នៅថ្ងៃសៅរ៍ស្អែកនេះ ដោយមានការពន្យារពេលជើងហោះហើររាប់រយលើក ព្រមទាំង ផ្អាកតំបន់ទេសចរណ៍ និងប្លុករោងចក្រក្រុមហ៊ុនបរទេសធំៗ រួមមានទាំង Apple ផងដែរ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ហៅកាត់ CAAV បាននិយាយថា ជើងហោះហើរក្នុងស្រុក ប្រហែល២៤០លើក និងជើងហោះហើរអន្តរជាតិ ៧០លើក នឹងត្រូវផ្អាក នៅថ្ងៃសៅរ៍ ដើម្បី «ធានាសុវត្ថិភាពដាច់ណាត់» និង «ការពារផលប៉ះពាល់ មកលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស»។

វៀតណាមបានត្រៀមទាហាន៤៥ម៉ឺននាក់ ទប់ទល់នឹងព្យុះទីហ្វុង Yagi ដោយអនុវត្តវិធានការសុវត្ថិភាព យ៉ាងទូលំទូលាយ ដូចជា ការជម្លៀសខ្លួន និងការបែងចែកធនធានស្បៀង ក្រោយពេលព្យាករណ៍ថា ព្យុះទីហ្វុង Yagi នឹងបោកបក់ នៅឆ្នេរសមុទ្រ ភាគខាងជើង នេះបើតាម VNexpress៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner