សកម្មភាពផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន “HI, CHINA” ធ្វើឡើងនៅប្រទេសកម្ពុជា

(ខេត្តសៀមរាប)៖ សកម្មភាពផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន “HI, CHINA” ដែលរៀបចំដោយមជ្ឈមណ្ឌលភាសាអាស៊ី និង អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅទីក្រុងសៀមរាប ប្រទេសកម្ពុជា ។

កញ្ញា ចំរើន ពិធីការិនីនៃវិទ្យុមិត្តភាពកម្ពុជាចិន បានអញ្ជើញតារាអិនធឺណែតល្បីឈ្មោះ នៅប្រទេសកម្ពុជា មកជួបលេងកម្សាន្តជាមួយប្រជាជនក្នុងស្រុក និង ភ្ញៀវទេសចរអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។

ក្នុងសកម្មភាពនេះ មានរៀបចំយ៉ាងផ្ចិតផ្ចង់នូវ វគ្គផ្សេងៗដូចជា ការប្រកួតធ្វើកាយវិការរបាំអប្សរារបស់កម្ពុជា ការធ្វើផ្លិតបុរាណចិនដែលជាសម្បត្តិបេតិកភណ្ឌអរូបី និង ការទទួលបទពិសោធន៍ស្លៀកសម្លៀកបំពាក់ជនជាតិហានរបស់ប្រទេសចិន។ ទស្សនិកជននៅទីតាំងផ្ទាល់ និង ពិធីការិនី បានរួមគ្នាសម្កែងរបាំកាយវិការដៃ ប្រធានបទ”HI, CHINA”។ នៅទីតាំងផ្ទាល់ មានមនុស្សប្រមាណជាង ៣០០នាក់ បានចូលរួមក្នុងសកម្មភាពនេះ។

ពេលទទួលបទសម្ភាសន៍ ទស្សនិកជននៅទីតាំងផ្ទាល់ បាននិយាយថា “សកម្មភាពថ្ងៃនេះសប្បាយខ្លាំងណាស់ មិនថាការសម្ដែងរបាំ ឬ ការធ្វើផ្លិតបុរាណទេ សុទ្ធតែបានបង្ហាញពីវប្បធម៌ប្រពៃណីចិន ធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរបស្ចិមប្រទេស បានស្គាល់ពីវប្បធម៌ចិនដ៏សម្បូរបែប។”

តារាអិនធឺណែតល្បីឈ្មោះនៅប្រទេសកម្ពុជា និង ពិធីការិនីចិន បានចូលរួមរៀបចំសកម្មភាពនេះ ព្រមទាំង បានផ្សព្វផ្សាយស្នាដៃពាក់ព័ន្ធផ្សេងៗតាមរយៈរូបថត និង វីដេអូ ៕

ប្រភព ៖ ខេត្តសៀមរាប

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner