អភិបាលរងខេត្តកំពង់ធំ និងកម្លាំងជំនាញនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប
កំពង់ធំ៖ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក ដៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដឹកនាំកម្លាំងមន្រ្តីខណ្ឌមន្រ្តីផ្នែក សង្កាត់ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងកម្លាំងទីបញ្ជាការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ និងពាមបាងបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច កោះតាបរ ដល់បាទាល់ និងពីបាទាល់ ដល់បាឡត ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
លទ្ធផលអនុវត្តបាន២ករណី ដោយរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹក ចំនួន២៦របាំងប្រវែង៨ ០០០ម៉ែត្រ ,ឡុកចំនួន២៦គ្រឿង,លបចំនួន៣៥មាត់ ,បង្គោលចំនួន៦ ០០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់៧០០គីឡូក្រាមចូលទន្លេវិញ៕
ដោយ៖ប៊ុន រដ្ឋា