ឆេះសាលារៀននៅកេនយ៉ា មនុស្សស្លាប់កើនដល់ ១៨នាក់
ណៃរ៉ូប៊ី : ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១៨នាក់ ក្នុងហេតុការណ៍ឆេះសាលាបឋមសិក្សានៅប្រទេសកេនយ៉ា ខណៈដែលក្រុមប៉ូលីសបានបង្កើនការស៊ើបអង្កេតរបស់ពួកគេកាលពីថ្ងៃសៅរ៍។
ប៉ូលីសកេនយ៉ាបានបង្កើនការស៊ើបអង្កេតទៅលើអគ្គីភ័យឆាបឆេះក្នុងសាលាបឋមសិក្សាមួយកន្លែង ដែលឥឡូវនេះបានឆក់យកជីវិតក្មេងៗកើនដល់ ១៨នាក់ ខណៈដែលក្រុមគ្រួសារជនរងគ្រោះមានការឈឺចាប់ខ្លាំង ចំពោះការបាត់បង់កូនៗជាទីស្រលាញ់របស់ពួកគេ។
អ្នកនាំពាក្យរដ្ឋាភិបាលកេនយ៉ា លោក Isaac Mwaura បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯសាលាបឋមសិក្សា Hillside Endarasha Academy ជាកន្លែងដែលភ្លើងបានឆាបឆេះនៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ថា “វាគឺជាគ្រោះមហន្តរាយលើសពីការគិតរបស់យើង”។
អណ្តាតភ្លើងបានឆាបឆេះអន្តេវាសិកដ្ឋាននៅសាលាបឋមសិក្សានេះ ដែលមានក្មេងប្រុសជាង ១៥០នាក់ មានអាយុចន្លោះពី ៩ ទៅ ១៣ឆ្នាំ កំពុងដេក។
លោក Mwaura បានសង្កត់ធ្ងន់ថា សោកនាដកម្មនេះដ៏អាក្រក់នេះ មិនត្រឹមតែបានបំផ្លិចបំផ្លាញប្រទេសជាតិប៉ុណោះទេ វាក៏ជាការបាត់បង់យុវជន និងប្រជាជនកេនយ៉ាមួយចំនួន ដែលជាបេះដូងរបស់យើងផងដែរ។
គិតមកទល់ពេលនេះ មូលហមូលហេតុនៃគ្រោះអគ្គិភ័យនៅ មិនទាន់ ដឹង ច្បាស់នៅឡើយ ទេ ប៉ប៉ុន្តែអ្នកស៊ើបអង្កេតផ្នែកឃាតកម្ម និង អ្ននិងអ្នកជំនាញកោសល្យវិច្ច័យកំពុងបើកការស៊ើបអង្កេតយ៉ាងសកម្ម។
ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ ប្រធានាធិបតីកេនយ៉ា បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃចន្ទសប្តាហ៍នេះតទៅ បន្ទាប់ពីអ្វីដែលគាត់បានពិពណ៌នាថា ជា “សោកនាដកម្មដែលមិនអាចទទួលយកបាន”៕
ប្រភព : AFP ប្រែសម្រួលដោយ: ឈឹម ទីណា