កាត់ទោសករណីថ្មីទៀត លើសេដ្ឋីនីវៀតណាម Lan

ហាណូយ៖ សេដ្ឋនីវៀតណាម Truong My Lan ដែលត្រូវបានកាត់ទោសប្រហារជីវិត ម្តងរួចហើយនោះ នឹងត្រូវកាត់ទោស រយៈពេលមួយខែទៀត ចាប់ពីថ្ងៃទី១៩ ខែកញ្ញា លើការចោទប្រកាន់ ពីបទក្លែងបន្លំ, ការលាងលុយកខ្វក់ និងការជួញដូរសាច់ប្រាក់ឆ្លងដែន ខុសច្បាប់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចេញផ្សាយ កាលពីពេលថ្មីៗនេះថា លោកស្រី Lan នឹងត្រូវចូលសវនាការ កាត់ទោសបន្តបន្ទាប់ ជាមួយនឹងអ្នកសមគំនិត ចំនួន ៣៣នាក់ផ្សេងទៀត ទៀត។

មហាសេដ្ឋីអចលនទ្រព្យវៀតណាមរូបនេះ ធ្លាប់ត្រូវបានកាត់ទោសប្រហារជីវិត នៅក្នុងករណីក្លែងបន្លំ ប្រាក់២៧ពាន់លានដុល្លារអាមេរិករួចហើយ ជាសំណុំរឿងពុករលួយដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្រវៀតណាម។ តុលាការទីក្រុងហូជីមិញបានអះអាងថា មនុស្សប្រហែល ៣៦០០០នាក់ បានរងផលប៉ះពាល់ ដោយសារករណីរបស់លោកស្រី Lan។ ប៉ុន្តែ លោកស្រី បានប្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមនេះ។

ចំពោះករណីទី២នេះ មានការចោទប្រកាន់ថា លោកស្រីបានលាក់ប្រភពដើម នៃសាច់ប្រាក់ ហើយប្រើវា ដើម្បីទូទាត់បំណុល រវាងក្រុមហ៊ុន ឬ ផ្ទេរប្រាក់ទៅក្រៅប្រទេស ក្នុងកិច្ចសន្យាក្លែងក្លាយ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner