ភ្លើងឆេះព្រៃប្រកាសអាសន្នថ្នាក់ជាតិនៅបូលីវី

បរទេស៖ រដ្ឋាភិបាលប្រទេសបូលីវីបានប្រកាសអាសន្នជាតិ ដោយសារភ្លើងឆេះព្រៃ ដែលបានបំផ្លាញព្រៃឈើ និងវាលស្មៅ ជាង៣.៨លានហិកតា នៅទូទាំងប្រទេស ហើយផ្សែងហុយពីភ្លើងឆេះព្រៃ បានគ្រប់ដណ្តប់ពាសពេញទីក្រុង។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Edmundo Novillo បានប្រាប់សន្និសីទសារព័ត៌មានថា «វិធានការនេះ នឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែលឿន និងមានប្រសិទ្ធភាពជាងមុនជាមួយដៃគូអន្តរជាតិ ដើម្បីផ្តល់ជំនួយមនុស្សធម៌ និងបច្ចេកទេស»។

ភ្លើងឆេះសកម្ម ចំនួន៧២លើកមាននៅទូទាំងប្រទេស ប៉ះពាល់ទាំង តំបន់អេកូឡូស៊ី, ឧទ្យានជាតិ និង តំបន់ការពារ ក្នុងនោះ តំបន់ Santa Cruz នៅភាគខាងកើត រងផលប៉ះពាល់ខ្លាំងបំផុត។

រដូវភ្លើងឆេះព្រៃនៅប្រទេស ក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ស្ថិតក្នុងកម្រិតដ៏ខ្ពស់ នៅឆ្នាំ២០២៤នេះ រួមជាមួយនឹងតំបន់អាម៉ាហ្សូននៃប្រទេសប្រេស៊ីល ក្បែរខាង៕

ប្រភពពី Xinhua ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner