កីឡាករកីឡាការនីវាយកូនបាល់ ៤៨នាក់មកពី១៦ប្រទេសចូលរួមការប្រកួតកីឡា​វាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម ១៤ ឆ្នាំ

អត្ថបទដោយ៖
ឆាយ រត្ថា

(ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនីវាយកូនបាល់ជាតិ និងអន្តរជាតិវ័យក្មេងក្រោមអាយុ ១៤ឆ្នាំចំនួន ៤៨ នាក់ អាយុចាប់ពី៩ដល់១៣ឆ្នាំ មកពី១៦ប្រទេសក្នុងតំបន់អាសុី
បណ្តាល​ប្រទេសអាស៊ី បានជួបជុំដើម្បីប្រកួតប្រជែងដណ្តើមជើងឯកក្នុង​ក្នុងព្រឹត្តិការណ៍​ការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម ១៤ ឆ្នាំ (ATF Asian 14U Junior Championship 2024) នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍​លើកទីនេះ ក្រុមកីឡាករ-កីឡាការិនីវាយកូនបាល់ជាតិ និងអន្តរជាតិវ័យក្មេង ១៦ ប្រទេសរួមមាន ម្ចាស់ផ្ទះកម្ពុជា ប្រទេសចិន ចិនតៃប៉ិ ហុងកុង ប្រទេសឥណ្ឌា ប្រទេស​ឥណ្ឌូនេស៊ី ប្រទេសអ៊ីរ៉ង់ ប្រទេសកាហ្សាក់ស្ថាន ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី ប្រទេសនេប៉ាល់ ប្រទេសប៉ាគីស្ថាន ប្រទេសថៃ ប្រទេសតួកមេនីស្ថាន ប្រទេសអ៊ូសបេគីស្ថាន និងប្រទេសវៀតណាម។

លោកថា ការទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិចំពោះកីឡាករ​កីឡាការិនី​វាយ​​កូនបាល់វ័យក្មេងនេះ គឺជាឱកាស សម្រាប់កម្ពុជាបង្ហាញទៅកាន់អន្តរជាតិឱ្យ​មើល​ឃើញថា កម្ពជាជាប្រទេសមួយដែលមានវិស័យកីឡាវាយកូនបាល់រីកចំរើន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម ១៤ ឆ្នាំ (ATF Asian 14U Junior Championship 2024) កម្ពុជារៀបចំ​ជា​លើក​២ហើយ ដោយការទទួលធ្វើជាម្ចាស់ផ្ទះលើកទី២នេះ កម្ពុជាបានដាក់សមាសភាពចូលរួម​តែម្នាក់​ប៉ុណ្ណោះ គឺកីឡាករ ភ័ស្ត រតនៈ ខណៈផ្នែកកីឡាការិនីកម្ពុជាពុំមានដាក់ឡើយ៕

រូបភាព ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner