បញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដងកាំបិត
កំពង់ធំ ៖ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ។ពិធីបានប្រព្រឹត្តទៅនៅ ភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្តាន់ ។
លោក ឃួន សុខមករា តំណាងឱ្យក្រុមជាងសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្អុជាឃុំបានបញ្ជាក់ថា អគារទីស្នាក់ការដែលត្រូវសាងសង់នេះមានទំហំ៩៦ ម៉ែត្រការ៉េ ។ក្នុងនោះមាន១បន្ទប់ ទំហំ ៣២ម៉ែត្រការ៉េ សម្រាប់ធ្វើការងារ និងទុកដាក់ឯកសារហើយនិងមានសាលប្រជុំទំហំ៦៤ម៉ែត្រការ៉េ។អគារសាងសង់អំពីបេតុង ដំបូលប្រក់ស័ង្កសី ។
ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា ដោយមានការដឹកនាំ ណែនាំ ផ្ទាល់ពីឯកឧត្តម ម៉ៅ សុផាន់ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្តាន់ និងការ ជួយឧបត្ដម្ភពីឯកឧត្តម នង វាសនា អនុប្រធានក្រុមការងារចុះ មូលដ្ឋានស្រុក ឯកឧត្តម គង់ វិមាន ក្រុមការងារថ្នាក់កណ្តាល របស់ គណបក្សប្រជាជនកម្ពុជា ពិសេសមានការជួយជ្រោមជ្រែង ឧបត្ថម្ភ ពីឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សខេត្ត ព្រមទាំងក្រុមការងារចុះ ជួយមូលដ្ឋានឃុំ ទើបយើងបានដំណើរការបញ្ចុះបឋមសិលាសងស ង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅឃុំដងកាំបិត ស្រុកសណ្តាន់ នៅពេលនេះ៕
ដោយ៖ប៊ុន រដ្ឋា