គម្រោងស្ថាបនាស្ពានតាមបណ្តោយផ្លូវជាតិលេខ ៤ សម្រចបានជាង ៥០%ហើយ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥

(ភ្នំពេញ)៖ គម្រោងស្ថាបនាស្ពានតាមបណ្តោយផ្លូវជាតិលេខ ៤ បានចាប់ផ្ដើមពីខែឧសភា ឆ្នាំ ២០២៣ ដោយមានរយៈពេលស្ថាបនាសរុប ៩១២ ថ្ងៃ ហើយគ្រោងនឹងបញ្ចប់ នៅខែវិច្ឆិកា ឆ្នាំ ២០២៥ ។ គម្រោងស្ថាបនាស្ពានលើកំណាត់ផ្លូវជាតិលេខ៤ នេះអនុវត្តដោយក្រុមហ៊ុន ប៉ូលី ចាងដា អេនជីនារីង ឯក.ក (POLY CHANGDA ENGINEERING Co,Ldt) មានស្ពាន សរុបចំនួន ៣៧ ក្នុងនោះស្ពានថ្មី ៨ និង ២៩ ជាស្ពានដែលត្រូវពង្រីកបន្ថែម ដែរហូតមកដល់ពេលនេះ បានបញ្ចប់ការងារបានជាង ៥០% ដោយមកទល់បច្ចុបន្នមានស្ពានចំនួន ៩ គ្រោងនិងបញ្ចប់ការសាងសង់និងពង្រីក។

ក្នុងនោះស្ពានចំនួន ៦ មិនទាន់បានត្រួតពិនិត្យនិងប្រគល់ជាផ្លូវការដល់ក្រសួងសារធារណៈការ និងដឹកជញ្ជូន និងស្ពានសំខាន់ៗ ចំនួន៣ដូចជា ស្ពានលេខ ១០,១២&១៣ ជាស្ពានដែលវែងជាងគេ និងនៅតំបន់ជន់លិចត្រូវបានសាងសង់រួចរាល់បានប្រគល់ជូនក្រសួង និងបើកឱ្យចរាចរណ៍មុនរដូវវស្សា ដែលជាការការពារការជនលិចទឹកនៅលើផ្លូវជាតិលេខ ៤ ពីជំនន់ទឹកភ្លៀងដូចឆ្នាំនានាកន្លងមក ក្នុងកំឡុងពេលជាមួយគ្នានេះដែរមានស្ពានជាង ២០ផ្សេងទៀត បាននិងកំពុងស្ថិតនៅក្នុងដំណើរការសាងសង់ ។

ក្រសួងសារធារណៈការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងឱ្យដឹងថា ថ្មីៗនេះមានសារព័ត៌មាន មួយចំនួនបានផ្សព្វផ្សាយនូវព័ត៌មានមិនពិត អំពីគម្រោងលើកកម្រិតពង្រីក និងថែទាំផ្លូវជាតិលេខ៤ ដែលខ្លឹមសារផ្សព្វផ្សាយ គឺខុសពីភាពពិតរបស់គម្រោង ដែលបាននិងកំពុងដំណើរអនុវត្តស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង។

ក្រសួបានឱ្យដឹងបន្តថា គម្រោងលើកកម្រិតពង្រីក និងថែទាំផ្លូវជាតិលេខ៤ មានប្រវេងសរុប ១៩៦,១គីឡូម៉ែត្រ ដែលប្រើប្រាស់ហិរញ្ញប្បទានពីធនាគារពិភពលោក បាននិងកំពុងបន្តសកម្មភាពការងារសាងសង់ជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែដោយសារនៅក្នុងរដូវវក្សា ស្ថានភាពអាកាសធាតុមានការប្រែប្រួល និងមានភ្លៀងធ្លាក់ជោគជាំរៀងរាល់ថ្ងៃ ទើបបណ្តាលឱ្យការងារការដ្ឋាន នៅតាមចំណុចមួយចំនួនណត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយត្រូវរងចាំស្ថានភាពអាសធាតុល្អប្រសើរឡើងរវិញ។ ជាក់ស្តែង ការងារអនុវត្តការងារនៅការដ្ឋាន ជារួមក្រសួងបានបញ្ចប់ការងារស្ថាបនា និងបង្រីកបានប្រវែងប្រមាណ ១៣០ គីឡូម៉ែត្រ រួមជាមួយនិងការសាងសង់ស្ពាន និងការដាក់លូនៅតាមទីតាំងសំខាន់ៗ ដែលអាចធានាបាននូវប្រសិទ្ធភាព និងការការពារជន់លិចផ្លូវជាតិលេ៤ ពីជំនន់ទឹកភ្លៀងដូចនាឆ្នាំកន្លងមក ។

ក្រុមហ៊ុនតែងតែអនុវត្តន៍ការគ្រប់គ្រងចរាចរណ៍ ការសាងសង់ផ្លូវវៀងដោយមានការត្រូតពិនិតន្យ និងអនុម៍តដោយក្រុមហ៊ុនប្រឹក្សារបច្ចេកទេសអន្តរជាតិ ដើម្បីពង្រឹងសុវត្ថិភាពសម្រាប់កម្មករ និងសាធារណជន ដែលប្រើប្រាស់ផ្លូវ ដោយសម្រាប់ការសាងសង់ផ្លូវវៀ់ងបណ្តោះអាសន្នទាំងនេះ ក្រុមហ៊ុនបានជំនួសពីការក្រាលដីគ្រួសក្រហមដែលជាលក្ខខណ្ឌបច្ចេកទេសកំណត់នៅក្នុងកុងត្រា មកប្រើកំទេចថ្មកិនដែលធន់នឹងអាកាសធាតុ អាចរក្សាលំនឹងនៃការបើកបរ និងមិនធ្វើឱ្យរអិលនៅពេលបើកបរឆ្លងកាត់នៅរដូវវស្សា បើទោះបីជាត្រូវចំណាយថវិការក្រុមហ៊ុនផ្ទាល់ ដោយមិនបានទាមទារថវិកាបន្ថែម ពីក្រសួង និងធនាគារពិភពលោកក៏ដោយ។ ក្រុមហ៊ុនតែងតែបានអនុវត្តជារៀងរាល់ខែ នៅការថែទាំ និងជួសជុលផ្លូវរៀង និងផ្លូវដែលមានស្រាប់នៅតាមទីតាំង ស្ថិតក្រោមកុងត្រារបស់ក្រុមហ៊ុន តាមកំណាត់បណ្តោយផ្លូវជាតិលេខ៤ ដើម្បីធានាបាននូវសុវត្ថិភាព និងដើម្បីបង្ហាញការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុងការអនុវត្តន៏គម្រោងយ៉ាងជាប់លាប់។ យ៉ាងណាមិញផ្លូវជាតិលេខ ៤ គឺជាផ្លូវសេដ្ឋកិច្ចសំខាន់និងមានចរាចរណ៍មមាញឹក ហើយអាកាសធាតុមានការបប្រែប្រួលខុសពីតំបន់មួយចំនួនផ្សេងទៀត ជាពិសេសក្នុងរដូវវស្សា ដែលតម្រូវឱ្យមានការខិតខំបន្ថែមទ្វេរដងក្នុងការជួសជុល និងថែរក្សាផ្ផ្លូវបណ្ដោះអាសន្នទាំងនោះ ដូចនេះក្រុមហ៊ុនសូមស្នើសុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីបងប្អូន ក្នុងករណីមានផលរំខានណាមួយក្នុងកំឡុងពេលសាងសង់នេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Poly Changda បានបញ្ចប់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា ដោយមានវឌ្ឍនភាព និងគុណភាពខ្ពស់។ គម្រោងទាំងអស់នេះ ត្រូវបានអនុវត្តក្រោមការត្រួតពិនិត្យរបស់ក្រុមហ៊ុនប្រឹក្សារអន្តរជាតិ យោងតាមការកំណត់និងលក្ខខណ្ឌនៃកិច្ចសន្យា ហើយគម្រោងស្ពានតាមបណ្តយផ្លូវជាតិលេខ ៤ កំពុងដំណើរការស្ថាបនារៀងរាល់ថ្ងៃ និងមានវឌ្ឍនភាពដោយមិនមានការអាក់អាអ្វីឡើយ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner