មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្មជំរុញក្រុមហ៊ុនពន្លឿនការសាងសង់រោងចក្រទឹកស្អាតខ្នាតធំថ្មីនៅខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម ហ៊ុល ប៉ុណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍ និងជានាយកគម្រោង PMU អមដំណើរដោយឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ព្រមទាំងតំណាងក្រុមហ៊ុនម៉ៅការសាងសង់ CCECC ទីប្រឹក្សាបច្ចេកទេស PIAC ក្នុងសប្ដាហ៍កន្លងទៅបានអញ្ជើញពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតខ្នាតធំនៅខេត្តបាត់ដំបង។
តាមរយៈសកម្មភាពចុះត្រួតពិនិត្យអំពីវឌ្ឍភាពនិងបានវាយតម្លៃលើការងារសាងសង់កន្លងមក និងបញ្ហាប្រឈមរបស់ក្រុមហ៊ុនក្រុមការងាររកឃើញថា ការសាងសង់មានភាពយឺតយ៉ាវ និងរកដំណោះស្រាយនានា សំដៅធ្វើយ៉ាងណាឱ្យគម្រោងដែលកំពុងអនុវត្តឈានទៅបញ្ចប់ការសាងសង់រួចរាល់តាមកាលកំណត់នៅចុងឆ្នាំ២០២៤នេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំនិងវាយតម្លៃពីការងារក្រុមហ៊ុន ឯកឧត្តម ឯកឧត្តម ហ៊ុល ប៉ុណ្ណារិទ្ធ បានដាក់ផែនការឱ្យក្រុមហ៊ុនត្រូវតែរកដំណោះក្នុងការជំរុញធ្វើយ៉ាងណាពន្លឿនការសាងសង់ដើម្បីឈានទៅបញ្ចប់គម្រោងនេះឱ្យបានលឿន និងត្រូវគោរពតាមគោលការណ៍បច្ចេកទេសឱ្យបានម៉ឺងម៉ាត់។
សូមជម្រាបថា ការសាងសង់រោងចក្រទឹកស្អាតខ្នាតធំថ្មីរបស់ខេត្តបាត់ដំបងនេះរួមមាន៖ស្ថានីយបូមទឹកឆៅមួយកន្លែង,សាងស
ង់រោងចក្រទឹកស្អាតថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ពង្រីកបំពង់ទឹកស្អាតប្រវែង៩៤គីឡូម៉ែត្របន្ថែមទៀត ដែលជាការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកបាត់ដំបងបន្ថែមដែលអាចកើនឡើងពី ៣៣ ៥២០ម៉ែត្រគូប ក្នុងមួយថ្ងៃកើនឡើងដល់ ៨៣ ៥២០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីធ្វើឱ្យសម្រេចគោលដៅតំបន់សេវាកម្មឱ្យបាន ១០០% ត្រឹមឆ្នាំ ២០៣០ ខាងមុខ។
បើតាមឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាករទឹកបាត់ដំបង មានរោងចក្រផលិតទឹកស្អាត
ចំនួន២ទីតាំងដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣៣ ៥២០ម៉ែត្រគូបក្នុងមួយថ្ងៃ ។មានបំពង់ចែកចាយទឹកស្អាតសរុបប្រវែង ៧៩១គីឡូម៉ែត្រ មានអតិថិជនតភ្ជាប់ប្រើប្រាស់ចំនួន ៣៧ ៥៥៩តំណ ខណៈដែលសេវាគ្របដណ្តប់ផ្គត់ផ្គង់ទឹកស្អាតបាន ៨៥ភូមិ ក្នុងចំណោមភូមិគោលដៅសរុប ចំនួន ៩៩ភូមិ ស្ថិតក្នុងស្រុកចំនួនពីរនិងក្រុងមួយ។
ឯកឧត្តម អ៊ុត ក្លឹង បញ្ជាក់បន្ថែមទៀតថា ចំណែកការសាងសង់រោងចក្រផលិតទឹកស្អាតខ្នាតធំថ្មីបន្ថែមនាពេលនេះ ក្រោមជំនួយឥ
ណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី( ADB) និង AFD ដែលមានសមត្ថភាពក្នុងការផលិតទឹកស្អាត ៥០ ០០០ ម៉ែត្រគូបក្នុង១ថ្ងៃ និងបង្កើនការពង្រីកបំពង់ទឹកស្អាតបន្ថែមប្រវែង ៩៤ គីឡូម៉ែត្រ ៕
អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប.