ឆេះ Tesla ១គ្រឿង ត្រូវការទឹក ១៩ម៉ឺនលីត្រពន្លត់

បរទេស៖ ភ្លើងឆេះឡានដឹកទំនិញពាក់កណ្តាល Tesla Semi
មួយគ្រឿង មានការប្រើប្រាស់ទឹក អស់១៩ម៉ឺនលីត្រ ដើម្បីពន្លត់បាន នេះបើតាមទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក និយាយ កាលពីពេលថ្មីៗនេះ។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ ហៅកាត់ NTSB បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ក្រៅពីទឹកទំហំនេះ ដើម្បីធ្វើឱ្យអាគុយរថយន្តត្រជាក់ អ្នកពន្លត់អគ្គីភ័យប្រចាំរដ្ឋកាលីហ្វ័រញ៉ា ក៏បានប្រើយន្តហោះទម្លាក់ទឹក ត្រៀមទប់ស្កាត់ កុំឲ្យភ្លើងឆេះរាលដាល ទៅកាន់តំបន់ជុំវិញនោះ ទៀតផង។

NTSB បាននិយាយថា ការឆេះ Tesla Semi មួយគ្រឿងនេះ បានកើតឡើង ខណៈដែលរថយន្តបានជ្រុលទៅបុកដើមឈើមួយដើម មុនពេលចុះជម្រាល ទៅបុកដើមឈើជាច្រើនដើមទៀត នៅក្នុងខែកញ្ញានេះ ប៉ុន្តែ
អ្នកបើកបរមិនមានរបួសនោះទេ។

NTSB បានបញ្ជាក់ថា ប្រព័ន្ធអាគុយលីចូម-អ៊ីយ៉ុង របស់រថយន្តបានឆេះ ក្រោយការប៉ះទង្គិច។ ផ្លូវហាយវេ ត្រូវបានបិទអស់រយៈពេលប្រហែល ១៥ ម៉ោង ដើម្បីឲ្យអ្នកពន្លត់អគ្គីភ័យធានាបានថា អាគុយគឺស្ថិតនៅសីតុណ្ហភាព ដែលធានាពីសុវត្ថិភាព។

នាយកប្រតិបត្តិក្រុមហ៊ុន លោកមហាសេដ្ឋី Elon Musk បានបង្ហាញថា ការផលិតទ្រង់ទ្រាយធំនៃប្រភេទឡាន Tesla Semi គ្រោងនឹងចាប់ផ្តើម នៅចុងឆ្នាំ ២០២៥ តាមការគ្រោងទុក ពុំមានការប្រែប្រួលនោះទេ បើទោះបីមានបញ្ហានេះ កើតឡើងក៏ដោយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner