វៀតណាមអស់ជាង១ពាន់លានដុល្លារព្រោះព្យុះសង្ឃរា

ហាណូយ៖ ព្យុះទីហ្វុង Yagi បំផ្លាញប្រទេសវៀតណាម ខូចខាតសរុបអស់ ១.៦ពាន់លានដុល្លារអាមេរិក នេះបើ
តាមរដ្ឋាភិបាល ចេញផ្សាយដោយ VNepxress ថ្មីៗនេះ។

លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ បានឱ្យដឹងថា ព្យុះទីហ្វុង Yagi បានបណ្តាលឱ្យខូចខាតសរុបដល់ទៅ ៤០ទ្រីលានដុង ឬ ១.៦៣ ពាន់លានដុល្លារ នៅក្នុងតំបន់ភាគខាងជើង ហើយអាចនឹងធ្វើឱ្យ GDP របស់វៀតណាមឆ្នាំ២០២៤ ធ្លាក់ចុះ០.១៥ភាគរយ ពីការព្យាករណ៍ពីមុន។

លោកថា ទឹកជំនន់បានប៉ះពាល់ដល់តំបន់ចំនួន២៦, បំផ្លាញផ្ទះចំនួន ២៥ម៉ឺន៧ពាន់ ខ្នង, សាលារៀនចំនួន១,៣០០កន្លែង និងបាក់ទំនប់ចំនួន ៣០៥ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត។

កសិផលប្រហែល ២៦ម៉ឺន២ពាន់ ហិកតា ត្រូវបានលិចទឹក ហើយកសិដ្ឋានវារីវប្បកម្មចំនួន ២,២៥០ ត្រូវបានខូចខាត។ សត្វពាហនៈ និងបសុបក្សីចំនួន ២.៣ លានក្បាលត្រូវបានបំផ្លាញ ហើយដើមឈើក្នុងទីក្រុងចំនួន ៣១ម៉ឺនដើម ត្រូវបានកាត់ចោល៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner