ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍ Gumball មិនត្រឹមតែបានស្រូបទាញអ្នកមកទស្សនាកម្ពុជាប៉ុណ្ណោះទេ តែវាក៏បានផ្ញើសារទៅកាន់ពិភពលោកនូវសក្តានុពលវិស័យទេសចរណ៍

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមថា យើងសូមអរគុណដល់ Gumball 3000 ដែលបានជ្រើសរើសព្រះរាជាណចក្រកម្ពុជា ជាទីតាំងប្រារព្ធកម្មវិធីរបស់ខ្លួន ដែលឆ្នាំនេះត្រូវជាខួបទី២៥ របស់ព្រឹត្តិការណ៍នេះផងដែរ។ ព្រះរាជាណាចក្រកម្ពុជា មានមោទនភាពក្នុងការបើកទ្វារទទួលបណ្តាប្រិយមិត្តមកពីទូទាំងពិភពលោកឱ្យបានស្គាល់នូវសម្បត្តិវប្បធម៍ និងទេសភាពដ៏ស្រស់ត្រកាលនៃដែនដីអច្ឆរិយៈរបស់យើង។

ឯកឧត្តមបន្តថា ព្រឹត្តិការណ៍ Gumball មិនត្រឹមតែបានស្រូបទាញអ្នកមកទស្សនាកម្ពុជាក្នុងអំឡុងពេលកម្មវិធីប៉ុណ្ណោះទេ តែវាក៏បានផ្ញើសារទៅកាន់ពិភពលោកនូវសក្តានុពលវិស័យទេសចរណ៍ ស្នាមញញឹមរបស់ប្រជាជន និងបរិយាកាសដ៏សែនកក់ក្តៅដែលអ្នកចូលរួមកម្មវិធីបានចែករំលែកនៅលើទំព័របណ្តាញសង្គមរបស់ពួកគេ៕
ដោយ៖ពលជ័យ

ads banner