ក្រសួងចំនួន ៤ បើកកិច្ចប្រជុំ អំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត
អត្ថបទដោយ៖
សួង ពិសិដ្ឋ
ភ្នំពេញ៖ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ អំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅទីស្តីការក្រសួងការបរទេស ដែលមានការចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ៅ វិបុល អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។
កិច្ចប្រជុំបានពិភាក្សាអំពីការអភិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ផលប្រយោជន៍និងបញ្ហាប្រឈម ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទាំងក្នុងបរិបទប្រើប្រាស់ទូទៅ និងបរិបទយោធា ៕
ដោយ ៖ សួង ពិស្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស