ម៉ាឡេស៊ីត្រៀមទម្លាក់ពន្ធបន្ថែមលើភេសជ្ជៈផ្អែម

គូឡាឡាំពួរ : សារព័ត៌មាន Nikkei Asia បានចេញផ្សាយថ្មីៗនេះថា ម៉ាឡេស៊ីនឹងដំឡើងពន្ធលើភេសជ្ជៈផ្អែមបន្ថែមទៀតនៅឆ្នាំ ២០២៥ សំដៅកាត់បន្ថយប្រជាពលរដ្ឋ ពីការទទួលទានភេសជ្ជៈផ្អែមហួសកម្រិត។

រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងនឹងដំឡើងពន្ធលើភេសជ្ជៈប្រភេទនេះ ឱ្យឡើងដល់ ១១សេនដុល្លារក្នុងមួយលីត្រនៅឆ្នាំ ២០២៥ ហើយតាមរយៈវិធានការពន្ធនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីរំពឹងថា វានឹងជួយកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈផ្អែមបានប្រមាណ ៩,២៥ភាគរយនៅទូទាំងប្រទេស។

ហើយការដាក់ចេញវិធានការនេះដែរ កើតឡើងបន្ទាប់ពីប្រទេសអាស៊ានមួយនេះ កំពុងប្រឈមនឹងបញ្ហាសុខភាពសាធារណៈ ពោលគឺចំនួនអ្នកកើតជំងឺទឹកនោមផ្អែម ជំងឺធាត់ហួស និងជំងឺមិនឆ្លងផ្សេងទៀតមាននិន្នាការកើនឡើងខ្លាំង។

យោងតាមការស្ទង់មតិសុខភាពជាតិ និងជំងឺប្រចាំឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី បានបង្ហាញថា ពលរដ្ឋម៉ាឡេស៊ីប្រហែល ៣,៦លាននាក់ ស្មើនឹង ១៥,៦ភាគរយនៃមនុស្សពេញវ័យ មានជំងឺទឹកនោមផ្អែម។

រីឯពលរដ្ឋជាងកន្លះលាននាក់ទៀត បានកើតជំងឺមិនឆ្លងសំខាន់ៗ រួមទាំងជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺធាត់ ដែលបានកើនឡើងពី ៤៤,៥ភាគរយក្នុងឆ្នាំ២០១១ ដល់ ៥៤,៤ភាគរយក្នុងឆ្នាំ២០២៣៕

ប្រភព : Nikkei Asia ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner