វៀតណាមផឹកស្រាតិចជាងមុន ក្រោយពិន័យតឹងរ៉ឹងលើអ្នកបើកបរ
បរទេស៖ ក្នុងពេលវៀតណាមបង្ក្រាបតឹងរ៉ឹងលើអ្នកបើកបរមានជាតិអាកុលក្នុងខ្លួន សមាគមស្រាបៀរ, អាល់កុល, ភេសជ្ជៈប្រទេសមួយនេះ បាននិយាយថា ផលិតកម្មស្រាបៀរបានធ្លាក់ចុះ ៤% ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ នាំឲ្យធ្លាក់ចុះ ទាំងប្រាក់ចំណេញ ព្រោះការផឹកថយចុះ។
ប្រធានសមាគម លោក Nguyen Van Viet បានមានប្រសាសន៍ថា ឧស្សាហកម្មផ្សេងទៀត ពាក់ព័ន្ធនឹងការផ្គត់ផ្គង់សម្ភារៈ និងសេវាកម្មស្រាបៀរ ក៏ប៉ះពាល់ដែរ។ ពីរឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនស្រាធំៗ បានធ្លាក់ចុះប្រាក់ចំណូល និង ប្រាក់ចំណេញ ប្រចាំឆ្នាំ ចន្លោះពី ៦ ទៅ ១២ភាគរយហើយមានទំងការបិទរោងចក្រស្រាបៀរបរទេសល្បីៗ ទៀតផង។
សមាគមចំណីអាហារប្រចាំ នៅទីក្រុងហូជីមិញ បាននិយាយថា ដំណើរការផលិត ហួសសម័យ និងថ្លៃដើមកើនឡើង ក្នុងវិបត្តិសេដ្ឋកិច្ច ក៏ជាមូលហេតុដែរ។ សមាគមបានអំពាវនាវឱ្យមានគោលនយោបាយគាំទ្រដល់ឧស្សាហកម្មស្រាបៀរ តាមរយៈការកែសម្រួលបទប្បញ្ញត្តិចាំបាច់។ យ៉ាងណាមិញបានគូសបញ្ជាក់ពីគាំទ្រលើការរឹតបន្តឹងចំពោះការបើកបរមានជាតិអាកុល។
ចាប់តាំងពីឆ្នាំ២០២០មក វៀតណាមបានដាក់បទប្បញ្ញត្តិថ្មីៗ លើការបើកបរផឹកស្រា ក្នុងនោះ
ការពិន័យអាចមានជាង១៦០០ដុល្លារ, មិនឲ្យបើកបរ ២ឆ្នាំ ហើយអាចប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋទៀតផង ប្រសិនបើហ៊ានបំពាន៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត