សមាជិកាព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូ អញ្ជើញទស្សនកិច្ចច្រកទ្វារ​ព្រំដែនអន្តរជាតិ​កម្ពុជា-ថៃ និងសួរសុខទុក្ខ កងកម្លំាងនៅតាមខ្សែបន្ទាត់ព្រំដែន

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តឧត្តរមានជ័យ )៖ ឯកឧត្តម មាន.ចាន់យ៉ាដា គណៈអភិបាលខេត្តឧត្តរមានជ័យ អភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញមកទទួល និងអមដំណើរ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភា ដែលបានអញ្ជើញទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ច្រកជាំ) និងមើលបង្គោលព្រំដែនលេខ១ ដែលស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ក្នុងឱកាសទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ច្រកជាំ) លោកជំទាវ អ៊ុក ម៉ាលី បានឧបត្ថម្ភថវិកាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ចំនួន ១១លានរៀល ជូនដល់កងការពារព្រំដែនគោកលេខ ៤០៣, វរ:នគរបាលកងការពារព្រំដែន ៩០៥, នៅព្រំដែនថៃ ផងដែរ។

បន្ទាប់មកល្ងាចថ្ងៃដដែល លោកជំទាវ ក៏បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពដែល​កំពុង​ឈរ​ជើងការពារបូរណភាពទឹកដីនៅលើប្រសាទតាមាន់ ដែលស្ថិតក្នុងស្រុក​បន្ទាយ​អំពិល ព្រមទាំងបានឧបត្ថម្ភថវិកាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ សរុបចំនួន ១៦លាន ៤សែនរៀល ជូនដល់កងទ័ពវរសេនាតូចការពារប្រាសាទតាមាន់ នៃកងពល​តូច​អន្តរាគមន៍ថ្មើរជើងលេខ៤២, ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៧០២, និងកងស៊ុនរនារី (ថៃ) ការពារគោលដៅប្រាសាទតាតាមាន់ ផងដែរ។

លោកជំទាវសូមគោរពដឹងគុណ និងកោតសរសើរដោយស្មោះជូនចំពោះកងកម្លាំងគ្រប់​ប្រភេទដែលបានលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដី ហើយយើងខ្ញុំទាំងអស់​គ្នាសូមផ្តល់ការគាំទ្រ និងលើកទឹកចិត្តគ្រប់ពេលវេលាដល់កងកំលាំងទាំអស់គ្នា៕

ប្រភព ៖ ខេត្តឧត្តរមានជ័យ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner