តម្លៃផ្ទះថ្មីក្នុងទីក្រុងធំៗចំនួន៦៧ របស់ចិន ដាំក្បាលចុះខ្លាំង
ប៉េកាំង : តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បានធ្លាក់ចុះខ្លាំងនៅក្នុងខែសីហា បើធៀបនឹងខែកក្កដា ឆ្នាំ ២០២៤នេះ។
Read. ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានឱ្យដឹងនាពេលថ្មីៗនេះថា តម្លៃផ្ទះថ្មីបានដាំក្បាលចុះដល់ទៅ ៩៥ភាគរយនៅក្នុងខែសីហា បើធៀបនឹងខែកក្កដា នៅក្នុងទីក្រុងធំៗចំនួន៦៧ ក្នុងចំណោម ៧០ទីក្រុង។
ក្នុងចំណោមទីក្រុងធំៗ តម្លៃផ្ទះថ្មីបានកើនឡើងចំនួន ០,៦ភាគរយនៅទីក្រុងសៀងហៃ ប៉ុន្តែបានធ្លាក់ចុះនៅក្នុងទីក្រុងស៊ិនជិនចំនួន ០,៨ភាគរយ និង ០,៥ភាគរយនៅទីក្រុងប៉េកាំង និងទីក្រុងក្វាងចូវ។ ជាមធ្យមសម្រាប់ទីក្រុងតូចៗក្នុងតំបន់ តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ០,៨ភាគរយ។
ជាការឆ្លើយតប រដ្ឋាភិបាលចិនបាន ប្រកាសពីវិធានការ ដើម្បីវាយលុកទីផ្សារអចលនទ្រព្យ មានដូចជាការទិញផ្ទះដែលមិនបានលក់ ប៉ុន្តែចំណាត់ការនេះ មិន បានធ្វើឲ្យការធ្លាក់ចុះអចលនទ្រព្យបាន ប្រសើរឡើងទេ។ ការផ្តោតសំខាន់បច្ចុប្បន្ន គឺថា តើទីក្រុងប៉េកាំងនឹងចាត់វិធានការបន្ថែមដែរឬទេ៕
ប្រភព : NHK ប្រែសម្រួលដោយ : ឈឹម ទីណា