តម្លៃដីនៅជប៉ុនស្ទុះឡើងបីឆ្នាំជាប់គ្នា

តូក្យូ : តម្លៃដីជាមធ្យមក្នុងប្រទេសជប៉ុន បានកើនឡើងក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា ពោលគឺកើនឡើងដល់ទៅ ១,៤ភាគរយ បើធៀបនឹងឆ្នាំមុន។

តម្លៃដីជាមធ្យមនៅក្នុងប្រទេសជប៉ុន បានហក់ឡើងក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា ខណៈដីពាណិជ្ជកម្មបានមើលឃើញពីការស្ទុះឡើងខ្លាំង ក្រោយជំងឺរាតត្បាតបានធូរស្រាល។

ក្រសួងដែនដីជប៉ុន បាន និយាយ ថា គិត ត្រឹម ថ្ងៃ ទី ១ ខខែកក្កដាឆ្នាំនេះ តម្លៃ ដី ជា មធ្យម នៅ ទូទាំង ប្រទេស បាបានកើនឡើងចំនួន ១,៤ភាគរយ បើធៀប នឹង ឆ្នាំ មុន។

ទិន្នន័យខាងលើនេះ ធ្វើឡើងផ្អែកលើការស្ទង់មតិប្រចាំឆ្នាំនៅតាមទីតាំងជាង ២១,០០០កន្លែង។ មមន្ត្រីបាននិយាយ ថា តម្លៃ ដី លំនៅឋាន ជា មធ្យម បាន កើនឡើង ០,៩ ភាគរយ ដដែដដែដដែលនេះជាការកើនឡើងជាលើកទីបីជាប់ៗគ្នា។

តម្រូវការលំនៅឋាននៅជប៉ុន មានភាពរឹងមាំខ្លាំងនៅក្នុងទីក្រុង។ រីឯអ្នកទិញនៅក្រៅប្រទេស ដែលមានទ្រព្យសម្បត្តិ គឺស្ថិតក្នុងចំណោមអ្នកដែលជំរុញនិន្នាការកើនឡើងនេះ។

តម្លៃជាមធ្យមសម្រាប់ដីពាណិជ្ជកម្មបានកើនឡើង ចំនួន ២,៤ភាគរយ ដែលនេះជាការកើនឡើងលើកទីបីជាប់ៗគ្នា។ តម្រូវការការិយាល័យក៏កំពុងកើនឡើងផងដែរ ដោយនិយោជកបានផ្លាស់ប្តូរឆ្ងាយពីការងារពីចម្ងាយ ដោយសារជំងឺរាតត្បាតបន្តធូរស្រាល។

ប្រតិបត្តិករសណ្ឋាគារ និងភោជនីយដ្ឋាន ក៏កំពុងប្រកួតប្រជែងដណ្តើមយកដីសំខាន់ៗ ដើម្បីផ្គត់ផ្គង់ដល់លំហូរនៃអ្នកធ្វើដំណើរក្នុងស្រុក និងក្រៅប្រទេស។ ហើយតម្រូវការនៅតាមតំបន់ទេសចរណ៍ គឺមានការកើនឡើងជាពិសេស៕

ប្រភព : NHK ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner