អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ កាន់បិណ្ឌវេនទី២ នៅវត្តជ័យគីរី និងវត្តសន្ធររង្សី
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ អញ្ជើញចូលរួមរាប់បាត្រក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម និងវត្តសន្ធររង្សី ហៅវត្តខ្ពបតាងួន ស្ថិតក្នុងឃុំខ្ទបតាងួន ស្រុកស្ទឹងត្រង់ ។
នាឱកាសចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅក្នុងវត្តទាំង ២ខាងលើ ឯកឧត្ដម អ៊ុន ចាន់ដា និងសហការីបាននាំយក ទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដោយក្នុងមួយវត្ត មាន អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ត្រីខ ១កេស ទឹកត្រី ៥កេស ទឹកស៊ីអ៊ីវ ៥កេស មី ១កេសធំ ទឹកដោះគោខាប់ ១កេសធំ ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម និងបច្ច័យ ចំនួន ៣លាន ១៨០ម៉ឺនរៀល ។ចំណែកព្រះសង្ឃក៏ទទួលបាន ទេយ្យវត្ថុ បច្ច័យ ចង្ហាន់ និងផ្លែឈើ ផងដែរ៕
ដោយ៖លី ពៅ