ប្រធានមន្ទីរធម្មការ៖បុណ្យកាន់បិណ្ឌវត្តនៅទូទាំងខេត្តស្វាយរៀង​ប្រជាពល​រដ្ឋមកចូលរួមយ៉ាងច្រើនកុះករ

ស្វាយរៀង៖តាមការពិនិត្យជាក់ស្ដែងរបស់មន្ទីរធម្មការនិងសាសនា​ខេត្តស្វាយរៀងឃើញថារយៈពេល២ថ្ងៃនេះគឺពិធី បិណ្ឌ១និងបិណ្ឌ​២វត្ត​នានាទូទាំងខេត្ត មានប្រជាពលរដ្ឋពុទ្ធបរិស័ទអញ្ជើញមកយ៉ាងច្រើនកុះករ​ទៅតាមទីជិតឬឆ្ងាយ។

លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានឱ្យ​ដឹងនៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ ២០២៤វត្តទាំង២៤៦វត្ត នៅទូទាំងខេត្ត មានពុទ្ធបរិសទ័ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី នាំយកចង្ហាន់ ទេយ្យវត្ថុ ទេយ្យទាន មកប្រគេនព្រះសង្ឃដោយទឹកមុខជ្រះថ្លា។

ព្រះតេជគុណ យ៉ន សុខសាន្ត ចៅអធិការវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានមានថេរដីកាថា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យ​ភ្ជុំបិណ្ឌ មានអត្ថប្រយោជន៍៣ជាសំខាន់ ។ទីមួយ រំលឹកគុណ ចំពោះបុព្វ​ការីជន,ទីពីរស្វែងរកបុណ្យកុសល សម្រាប់យើងទាំងអស់គ្នា និងទីបី គឺសាមគ្គីធម៌រវាងព្រះសង្ឃ និងពុទ្ធបរិស័ទព្រោះពុទ្ធបរិស័ទជាទំនុកបំរុង​ដល់ព្រះសង្ឃ ហើយព្រះសង្ឃនៅពេលមានទេយ្យទាន តែងតែចែករំលែក​ទៅជូន​ទៅកាកបាទក្រហមពិសេសជួយដល់គ្រួសារពលរដ្ឋដែល ជាជនទុរគតជនវិញផងដែរ៕
ដោយ៖ នុត នាង

ads banner