រដ្ឋលេខាធិការផ្តល់អនុសាសន៍មួយចំនួនដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

កំពង់ធំ៖ ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការតំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់អនុសាសន៍​​មួយ​ចំនួនចំណុចដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់សម្រាប់អនុវត្តបន្ត។

អនុសាសន៍ទាំងនេះបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣និងលើកទិសដៅការងារប្រចាំ ឆមាសទី៤ឆ្នាំ២០២៤​របស់មន្ទីរ អភិវឌ្ឍន៍ ជនបទកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​បញ្ជាក់ថា សូមរួមគ្នាបន្តការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយភាព និងបូរណភាពទឹក​ដីរួមទាំងការជ្រៀតជ្រែកផ្ទៃក្នុងពីសំណាក់បរទេស។ស្វែងយល់​បន្ថែម​នូវយុទ្ធសាស្ត្ររបស់ក្រសួង ដើម្បីសម្រេចតាមផែនការរ​បស់​​រាជរដ្ឋា​ភិបាលនៅឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសមានប្រាក់មធ្យមកម្រិតខ្ពស់ និង២០៥០ប្រាក់ចំណូលកម្រិតខ្ពស់។សកម្មធ្វើការអប់រំផ្នត់គំនិត​ដើម្បី​ឱ្យប្រជាជនជនបទកែប្រែឥរិយាបថនិងការរស់នៅ​ប្រកបដោយអនាម័យ​ល្អ និងផាសុកភាព។ត្រុវចុះពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនិង​សំណូមពរ​ចាំបាច់នានារបស់ ប្រជាពលរដ្ឋ តាមរយៈការជួប​ប្រាស័្រយ​ទាក់ទងតាមសហគមន៍មូលដ្ឋានព្រមទាំងខិតខំលុប បំបាត់នូវអំពើ​អសកម្មនិងចំណុច ខ្វះខាតនានា ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ផ្សព្វផ្សាយជូន​ដល់​ប្រជាជន អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ចូលរួមថែរក្សាសមិទ្ធិផលនានា ដែលមាននៅក្នុងមូលដ្ឋាន។

ឯកឧត្តមបន្តថាត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់ដឹងពីការរួមគ្នាថែទាំគុណភាពផ្លូវ។ បន្តសាមគ្គី​ភាព​ផ្ទៃក្នុងផ្តល់ព័ត៌មានគ្នាប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍មូលដ្ឋានឱ្យបានប្រសើរនិងចូលរួមថែរក្សា សម្ភារៈ បរិស្ថាន ដែលជាសម្បត្តិ​រដ្ឋ៕
ដោយ​៖ប៊ុន ​រដ្ឋា

ads banner