អង់គ្លេសបំពាក់កាមេរ៉ា AI ថ្មី កាត់បន្ថយការស្លាប់នៅលើដងផ្លូវ

ឡុងដ៍ : កាមេរ៉ាបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ថ្មី ដែលអាចសម្គាល់មុខអ្នកបើកបរ កំពុងត្រូវបានគេដំឡើង ននិងធ្វើតេស្តនៅលើដងផ្លូវមួយ បន្ទាប់ពីមានការកើនឡើងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

ប្រភពបានបញ្ជាក់ថា កាមេរ៉ា AI ថ្មីនេះ ក៏អាចពិនិត្យដឹងថាតើអ្នកបើកបរកំពុងបំពានល្បឿនកំណត់ ឬមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរលើដងផ្លូវផងដែរ។

វានឹងក្លាយជាលើកដំបូង ដែលបច្ចេកវិទ្យាកាមេរ៉ា AI ថ្មី នឹងត្រូវបានគេប្រើប្រាស់កាន់តែទូលំទូលាយនៅចក្រភពអង់គ្លេស ដើម្បីការពារអាយុជីវិតអ្នកដំណើរនៅលើដងផ្លូវ។

ប៉ូលិសអង់គ្លេសបាននិយាយថា បច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ AI នឹងធ្វើឱ្យសាធារណៈជនមានទំនុកចិត្តលើយើង ហើយពួកគេក៏មានអារម្មណ៍ថា មានសុវត្ថិភាពជាងមុន។

វាជាបញ្ហាដែលយើងត្រូវដោះស្រាយ ហើយយើងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។ យើងសង្ឃឹមថា ការចការចាត់វិធានបង្កើនការប្រុងប្រយ័ត្ននេះ នឹងកាត់បន្ថយចំនួនអ្នកស្លាប់ ឬឬរបួសនៅលើដងផ្លូវ។

បើតាមអ្នកនាំពាក្យប៉ូលិស អ្នកបើកបរចំនួន ២២នាក់បានស្លាប់ ឬរងរបួស នៅក្នុងឧបទ្ទវហេតុ
នៅលើដងផ្លូវ ចាប់តាំងពីដើមឆ្នាំ ២០២៣៕

ប្រភព : BBC ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner