អឺរ៉ុបផ្តល់មូលនិធិ ១១ពាន់លានដុល្លារដល់ប្រទេសសមាជិករងគ្រោះទឹកជំនន់

ព្រុចសែល៖ មេដឹកនាំអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសផ្តល់មូលនិធិប្រហែល ១១ពាន់លានដុល្លារ សម្រាប់ប្រទេសជាសមាជិកដែលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសផ្តល់មូលនិធិរហូតដល់ ១១ពាន់លានដុល្លារ សម្រាប់ប្រទេសជាសមាជិក ដែលទទួលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ បន្ទាប់ពីទឹកជំនន់ដែលបណ្តាលមកពីព្យុះ Boris។

លោកស្រី Von der Leyen បានប្រាប់អ្នកយកព័ត៌មានថា វាជារឿងសោកស្ដាយសម្រាប់ខ្ញុំ ដែលបានឃើញការបំផ្លិចបំផ្លាញដោយសារទឹកជំនន់។ លោកស្រីបន្ថែមថា សហភាពអឺរ៉ុបមានប្រភពពីរ គឺមូលនិធិរួម និងមូលនិធិសាមគ្គីភាព ដែលខ្លួនអាចប្រើប្រាស់ ដើម្បីជួយជាថវិកា ជួសជុល និងសាងសង់ឡើងវិញ ពីការខូចខាត។

មូលនិធិ Cohesion ជាធម្មតា តម្រូវឱ្យមានសហហិរញ្ញប្បទានពីរដ្ឋជាសមាជិក ប៉ុន្តែក្នុងករណីនេះ លោកស្រី von der Leyen បាននិយាយថា វានឹងក្លាយជាលុយអឺរ៉ុប ១០០ភាគរយ ដោយគ្មានសហហិរញ្ញប្បទានទេ។ ព្រោះនេះជាពេលវេលាវិសាមញ្ញ ហើយពេលវេលាវិសាមញ្ញត្រូវការវិធានការវិសាមញ្ញ។

ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះ Boris ដែលបានវាយប្រហារភាគកណ្តាល និងភាគខាងកើតអឺរ៉ុប កាលពីសប្តាហ៍មុន កើនឡើងដល់ ២៤នាក់គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ។ ក្នុងនោះស្លាប់មនុស្ស ៥នាក់នៅអូទ្រីស, ៧នាក់នៅប៉ូឡូញ, ៧នាក់នៅរ៉ូម៉ានី និង ៥នាក់នៅសាធារណរដ្ឋឆេក។

គិតមកទល់ពេលនេះ តំបន់មួយចំនួននៅតែស្ថិតក្រោមការគំរាមកំហែង ពីការកើនឡើងនៃទឹកជំនន់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner