អ៊ីស្រាអែលប្រាប់ពលរដ្ឋលីបង់ត្រូវនៅ១,០០០ម៉ែត្រ ពីពួកហេសបូឡាស
បរទេស៖ នៅថ្ងៃចន្ទនេះ ដើម្បីសុវត្ថិភាពជនស៊ីវិល អ៊ីស្រាអែលបានព្រមានប្រជាជនលីបង់ ឱ្យផ្លាស់ទី ចេញពីគោលដៅរបស់ក្រុមហេសបូឡា នៅចម្ងាយ យ៉ាងតិច ១,០០០ម៉ែត្រ ចំពេលមានរលក នៃការវាយប្រហារតាមអាកាស។
អ្នកស្រុកនៅភាគខាងត្បូងលីបង់បានទទួលការហៅទូរស័ព្ទ បញ្ជាឱ្យពួកគេ នៅឆ្ងាយពីប៉ុស្តិ៍ណាមួយ ដែលប្រើដោយក្រុមប្រដាប់អាវុធលីបង់-Hezbollah ។
នៅក្នុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បានិយាយថា ការព្រមានស្រដៀងគ្នានេះត្រូវបាន ចែកចាយជាភាសាអារ៉ាប់ នៅលើបណ្តាញ និងវេទិកាទាំងអស់ នៅក្នុងប្រទេសលីបង់។
លោក Hagari បាននិយាយថា ក្នុងរយៈពេល ជាច្រើនឆ្នាំមកនេះ ក្រុមហេសបូឡាស បានលាក់ទុកអាវុធ រួមទាំង កាំជ្រួចមីស៊ីល នៅតាមផ្ទះ និងអគារនានា ទូទាំងភាគខាងត្បូង ប្រទេសលីបង់។
យោងតាមសាក្សី បានឱ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស យ៉ាងខ្លាំងក្លា លើទីប្រជុំជន នៅតាមបណ្តោយព្រំដែន ភាគខាងត្បូង នៃប្រទេសលីបង់ និងសូម្បីតែ ភាគខាងជើង តាមតំបន់ ក៏រងការវាយប្រហារដែរ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញានេះ។
ភាពតានតឹងចុងក្រោយនេះ បានកើតឡើងចំពេលដែលមានការបាញ់គ្នាឆ្លងព្រំដែនដ៏ធ្ងន់បំផុតមួយចំនួន នៅក្នុងជម្លោះដែលកំពុងផ្ទុះឡើង ស្របពេលនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត