សម្ដេចតេជោ ហ៊ុន សែន៖ថ្ងៃ២៤ កញ្ញា ២០២៤នេះ ជាខួបលើកទី ២៤ឆ្នាំ នៃការរួចរស់ជីវិត ពីការប៉ុនប៉ងធ្វើឃាត មកលើរូបខ្ញុំ នៅទីក្រុងសៀមរាប (24កញ្ញា 1998.24កញ្ញា2024)

ភ្នំពេញ៖ ពិនិត្យមើលត្រឡប់ទៅក្រោយវិញកាលពី២៤ឆ្នាំមុនខ្ញុំមិនគួរមានជិវិតរស់នៅដល់សព្វថ្ងៃនេះទេព្រោះគ្រាប់រ៉ុកែ្កតបេ៤០មួយគ្រាប់ ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តខ្ញុំតែវាខុសត្រឹមតែមួយចំអាមពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ។

សូមអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារខ្ញុំ អរព្រះគុណព្រះភិរុណដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង៣ទៀបភ្លឺរហូតម៉ោង៨ព្រឹកដែលធ្វើឱ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លងមិនអាចផ្ទុះទាំង៤គ្រាប់បាននៅពេលដែលគេបញ្ជាបាញ់ខ្ញុំ
នៅម៉ោង8.55នាទីតាមខ្សែភ្លើងពីចម្ងាយ ។

ពួកគេចោទខ្ញុំថា ជាអ្នកដឹកនាំផ្តាច់ការក្នុងពេលដែលពួកជាឃាតករលាក់មុខជ្រកក្រោមផ្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំមិនផ្តល់ឱកាសឲ្យក្រុមឃាតករលាក់មុខដែលជាប្រភេទភេរវករមានឱកាសបំផ្លាញជាតិបំផ្លាញជីវិតខ្ញុំនិងក្រុមគ្រួសារខ្ញុំក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ ។

ខ្ញុំអាចនៅសល់ពេល
១០ឆ្នាំ២ឬ៣ដងទៀតដើម្បីរារាំងនិងដាក់ទោសពួកភេរវករទាំងនេះ ។ អាយុមិនអស់មិនស្លាប់ដែលដូនតាបាននិយាយពិតជាត្រឹមត្រូវ ៕

ដោយ ៖ AMS

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner