រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ចូលរួមពិធីបើក កិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប.លើកទី ៧៩ នៅអាមេរិក

អាមេរិក៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួម​ពិធីបើកកិច្ចពិភាក្សា​ទូទៅ នៃមហាសន្និបាត អ.ស.ប. លើកទី ៧៩ នៅថ្ងៃទី២៤ ខែកញ្ញា
ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក ។

កិច្ចពិភាក្សាទូទៅនេះត្រូវបានដឹកនាំដោយ ឯកឧត្តម Philemon Yang ប្រធានមហាសន្និបាត អ.ស.ប. និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប.ព្រមទាំងប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងរដ្ឋជាសមាជិកនៃអ.ស.ប.។

កិច្ចពិភាក្សាបានផ្តោតលើតួនាទីដ៏ចាំបាច់របស់ អ.ស.ប. ក្នុងការដោះស្រាយបញ្ហា​ប្រឈម​សកល និងបានគូសបញ្ជាក់ថាមានតែការស្តារឡើងវិញនូវ​ពហុភាគី​និយម​ប៉ុណ្ណោះ ដែលអាចសម្រេចបាននូវអនាគត ដែលមានសន្តិភាព វិបុលភាព ចីរភាព និងបរិយាបន្នសម្រាប់គ្រប់គ្នា ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner