ផ្លូវបាក់ស្រុតជម្រៅ៥ម៉ែត្រនៅព្រលាន្តយន្តហោះម៉ាឡេស៊ី

បរទេស៖ នៅថ្ងៃពុធនេះ ផ្លូវនៅមុខអគារសម្រាប់ភ្ញៀវពិសេសបំផុត ឬ VIP របស់អាកាសយានដ្ឋានអន្តរជាតិ គូឡាឡាំពួរ ក្នុងប្រទេសម៉ាឡេស៊ី បានស្រុតលេចចេញជារណ្តៅ ឬ Sinkhole ដែលមានជម្រៅប្រហែល ៥ម៉ែត្រ។

ក្រសួងការងារម៉ាឡេស៊ីបានដាក់ការសង្ស័យថា មូលហេតុនាំឲ្យមានរណ្តៅធំបែបនេះ បណ្តាលមកពីផ្ទុះបំពង់លូ។ ប៉ុន្តែក្រសួងបានបន្តថា ផ្លូវនេះនៅតែដំណើរការសម្រាប់គ្រប់យានជំនិះ ប៉ុន្តែ ការធ្វើចរាចរណ៍ ត្រូវមានអនុវត្តតឹងរឹង។

ឧបទ្ទវហេតុនេះបានកើតឡើង នៅចំណុចចន្លោះច្រកចូលនិងចេញ Bunga Raya Complex ដែលត្រូវបានប្រើប្រាស់ដោយភ្ញៀវ VIP និងឥស្សរជននយោបាយ។

ជាការកត់សម្គាល់ មិនមែនជាលើកដំបូងទេ សម្រាប់ប្រទេសមួយនេះ។ កាលពីចុងខែសីហា មានអ្នកទេសចរម្នាក់បានធ្លាក់ចូលទៅក្នុងរណ្តៅផ្លូវ ដែលមានជម្រៅ៨ម៉ែត្រ នៅកណ្តាលទីក្រុង Kuala Lumpur។ អាជ្ញាធរមិនអាចស្រង់សពស្ត្រីនោះមកវិញបានទេ បើទោះជាតាមរកច្រើនថ្ងៃក៏ដោយ។

យ៉ាងណាមិញ Sinkhole ក៏អាចត្រូវបានចាត់ទុកជាទូទៅថា ជាគ្រោះមហន្តរាយធម្មជាតិ និងកើតមានដោយសារតែរងសំពាធពីមនុស្ស នេះបើតាមកាសែត Straitstimes ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner