មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយ​សម្តេចធិបតី និងលោកជំទាវបណ្ឌិតទៅផ្តល់ជូន​គ្រួសារកងទ័ព​ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ឆ្នាំងបានអញ្ជើញសំណេះសំណាល​និងនាំយក​អំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ទៅចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន គ្រប់បណ្តាកង​ឯកភាព ការិយាល័យ ផ្នែកចំណុះ និង គ្រួសារកង​ទ័ព​ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ។

ក្នុងពិធីដែលរៀបចំធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តមមេ​បញ្ជាការ​​បាននាំអំណោយមាន អង្ករ​​ចំនួន​១,៦៧៥គីឡូក្រាម មី២៥កេស ត្រីខ២៥​យួរ ទឹកត្រី២៥យួរ ទឹកស៊ីអ៊ីវ២៥យួរ និង
ថវិកា​មួយចំនួន។

ក្នុងឱកាសនេះឯកឧត្តមមេបញ្ជាការបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ពីសំណាក់សម្តេចធិបតី នាយករដ្ឋមន្ត្រី​កម្ពុជា​និងលោកជំទាវបណ្ឌិតចំពោះនាយទាហាន ពលទាហានទាំងអស់៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner