បុរសនិងឆ្កែត្រូវបានជួយសង្គ្រោះនៅឈូងសមុទ្រម៉ិកស៊ិកកំឡុងពេលឆ្លងកាត់ព្យុះសង្ឃរា

បរទេស៖ បុរសម្នាក់និងសត្វឆ្កែរបស់គេ ដែលជាប់គាំងក្នុងសមុទ្រ ត្រូវបានជួយសង្គ្រោះដោយឆ្មាំឆ្នេរសមុទ្រអាមេរិក នៅឈូងសមុទ្រម៉ិកស៊ិក កាលពីពេលថ្មីៗនេះ។

ទូកក្ដោងដែលពួកគេជិះនោះ ត្រូវបានបិទដំណើរការ ក្នុងអំឡុងពេលមានខ្យល់បក់ខ្លាំង និងរលកខ្លាំងដែលបណ្តាលមកពីមានការឆ្លងកាត់ព្យុះ សង្ឃរា ហេឡេន (Helene) កាលពីថ្ងៃព្រហស្បតិ៍។ ផ្លូវនានាក្នុងតំបន់ទេសចរណ៍ Caribbean នៃប្រទេសម៉ិកស៊ិក នៃទីក្រុង Cancun ត្រូវបានជន់លិច នៅពេលដែលព្យុះ Helene ត្រូវបានបង្កើនឥទ្ធិពល ទៅជាព្យុះសង្ឃរា លើឈូងសមុទ្រម៉ិកស៊ិក។

យ៉ាងណាមិញ ខ្យល់ព្យុះនេះបានចុះខ្សោយ ទៅជាព្យុះត្រូពិច នៅប៉ុន្មានម៉ោងបន្ទាប់ពីវាបានបោកបក់ នៅរដ្ឋ Florida ភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក ខណៈដែលចំនួនមនុស្សស្លាប់នៅអាមេរិកព្រោះព្យុះនេះកើនដល់៣៣នាក់ គិតត្រឹមថ្ងៃសុក្រ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner