ភ្លៀងធ្លាក់ខ្លាំងស្លាប់មនុស្ស៦០នាក់នៅនេប៉ាល់

បរទេស៖ ប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ថា ទឹកជំនន់ និងការបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងប្រទេសនេប៉ាល់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩នាក់ នៅទូទាំងប្រទេសមានភ្នំហិម៉ាឡៃយ៉ា មួយនេះ។

អ្នកនាំពាក្យប៉ូលិសនេប៉ាល់ លោក Dan Bahadur Karki បានប្រាប់ AFP ថា៖ «មកទល់ពេលនេះ មានអ្នកស្លាប់ ៥៩នាក់, របួស៣៦នាក់ និង ៤៤នាក់ បាត់ខ្លួន»។

កងកម្លាំងសន្តិសុខជាង ៣,០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងស្វែងរកមនុស្សបាត់ខ្លួន នៅតំបន់ដែលជន់លិច រួមទាំងមានរដ្ឋធានី Kathmandu។ អាជ្ញាធរបានព្រមានអំពីទឹកជំនន់ដែលអាចកើតមានបន្ថែមទៀត កើនឡើងពីទឹកទន្លេ។

ភ្លៀងមូសុង ចាប់ពីខែមិថុនា ដល់ខែកញ្ញា ជាទូទៅ បណ្តាលឲ្យមានការស្លាប់មនុស្ស និងការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសនេប៉ាល់ និងទូទាំងអាស៊ីខាងត្បូង ប៉ុន្តែ បញ្ហាទឹកជំនន់ និងការបាក់ដីបានកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner