នាយរដ្ឋមន្ត្រីកម្ពុជា បង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយ ពីសកម្មភាពការងារប្រចាំថ្ងៃ របស់រាជរដ្ឋាភិបាល
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយ ពីសកម្មភាពការងារប្រចាំថ្ងៃ របស់រាជរដ្ឋាភិបាល ។
សម្ដេចធិបតី បានជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយទាំងអស់ មេត្តាជ្រាបអំពីបណ្ដាញសង្គម CoolApp ផ្លូវការរបស់ សម្ដេច ដេីម្បីនឹងបន្តផ្តល់ជូនព័ត៌មាន និងការងារ របស់នាយករដ្ឋមន្ត្រី ជូនសាធារណ:ជនកាន់តែទូលំទូលាយបន្ថែមទៀត។
CoolApp គឺជាបណ្តាញទំនាក់ទំនងសង្គម Chat ដែលជាស្នាដៃរបស់កូនខ្មែរលើកដំបូងបង្អស់របស់កម្ពុជា សម្រាប់បំពេញបន្ថែមឱ្យការទំនាក់ទំនង និងទទួលព័ត៌មាន ហើយនេះគឺជាជម្រើសបន្ថែមទៀតសម្រាប់បងប្អូន អ៊ំពូមីង តាយាយ ក្នុងការទទួលបានអំពីព័ត៌មាន ក៏ដូចជា ការងារផ្លូវការរបស់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី តាមរយ:តំណភ្ជាប់ខាងក្រោម៖
Link: https://group.coolapp.chat/#CjQKIBzPEzz6CPzZw2gry0aO365_EUzj9IizqpvrQXOk6unnEhA9vkqDmZhVt9D-QSb0VgKb ៕

