ផ្ទុះការឆ្លងជំងឺអេដស៍លើក្រុមជនចំណាកស្រុក

បរទេស៖ មន្ត្រីអង្គការសហប្រជាជាតិ ហៅកាត់ UN បានព្រមានថា ការឆ្លងមេរោគអេដស៍ថ្មីៗ ភាគច្រើន នៅតំបន់អាមេរិកឡាទីន បានរីករាលដាល ក្នុងចំណោមជនចំណាកស្រុក។

លោកស្រី Luisa Cabal នាយកប្រចាំតំបន់ របស់UNAIDS ប្រចាំនៅតំបន់អាមេរិកឡាទីន និងការាបៀន បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយ AFP នៅប្រទេសអាហ្សង់ទីន កាលពីពេលថ្មីៗនេះថា «ជនចំណាកស្រុកមានអត្រាប្រេវ៉ាឡង់ នៃមេរោគអេដស៍ខ្ពស់ ជាងប្រជាជនទូទៅ»។

អាមេរិកឡាទីនបានកត់ត្រាការឆ្លងថ្មីៗ ចំនួន ១២០,០០០នាក់ ក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើងពី ១១០,០០០ ក្នុងឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារ UNAIDS របស់អង្គការសហប្រជាជាតិ។

លោកស្រី Cabal បានបន្ថែមថា ភាគច្រើននៃការឆ្លងមេរោគថ្មីនៅអាមេរិកឡាទីន គឺស្ថិតក្នុងចំណោម «ប្រជាជនដែលងាយរងគ្រោះបំផុត ឬ ក្រុមសហគមន៍ដែលជួបប្រទះការរើសអើង និងការមិនរាប់បញ្ចូល ក្នុង សង្គម នយោបាយ សេដ្ឋកិច្ច និងវប្បធម៌»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner