គ្រោះថ្នាក់ចរាចរណ៍ថ្ងៃភ្ជុំបិណ្ឌ៖ មនុស្ស១៧នាក់ស្លាប់និង​១៩នាក់​របួសធ្ងន់ស្រាល

ភ្នំពេញ៖យោងតាមទិន្នន័យគ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់​សាធារណៈ នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវ​គោកទូទាំងប្រទេសរយៈនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ (គិតត្រឹម​ពីម៉ោង ១៤៖០០ ថ្ងៃទី០១ ខែតុលា-ម៉ោង ១៤៖០០ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤)បានកើតឡើងចំនួន ១៥លើក (យប់ ៨លើក) បណ្តាលឱ្យ​មានមនុស្សស្លាប់ ១៧នាក់ (ស្រី ៣នាក់), រងរបួសសរុប ១៩នាក់(ស្រី ៦នាក់)ក្នុងនេះរងរបួសធ្ងន់ ១៤នាក់ (ស្រី ៤នាក់) និងរង​របួសស្រាល ៥នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ២៦នាក់ (យប់ ១៤នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់​រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ៤នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ១នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ៧នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), ប្រជែង ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ១នាក់) និងកត្តាយាន ១លើក (ស្លាប់ ២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់)

ខេត្តដែលមានចំនួនអ្នកស្លាប់ជីវិតច្រើនជាងគេដោយសារគ្រោះថ្នាក់ចរាចណ៍គឺខេត្តកំពង់ធំដែលមានរហូត៥នាក់,របួស១នាក់​៕
ដោយ៖ មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner