ប្រេស៊ីលគ្រោងបញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋខ្លួនចេញពីលីបង់

ប្រាស៊ីលីយ៉ា ៖ យន្តហោះរបស់កងទ័ពអាកាសប្រេស៊ីលក្នុងទីក្រុង Lisbon គ្រោងចេញប្រតិបត្តិការជម្លៀសប្រជាជនខ្លួនរាប់រយនាក់ចេញពីប្រទេសលីបង់។

អាជ្ញាធរប្រេស៊ីលបានរាយការណ៍ថា យន្តយន្តហោះរបស់កងទ័ពអាកាសក្នុងទីក្រុង Lisbon បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការជម្លៀសពលរដ្ឋប្រេស៊ីលក្រុមដំបូងចំនួន ២២០នាក់ ដែលមានបំណងចាកចេញពីប្រទេសលីបង់។

លោក Marcelo Kanitz មេបញ្ជាការកងទ័ពអាកាសប្រេស៊ីល បាននិយាយថា យើងមានយន្តហោះ KC 30 ចតនៅទីក្រុង Lisbon នៅមូលដ្ឋានទ័ពអាកាស Lisbon។ វាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលបញ្ជាចេញទៅជម្លៀសប្រជាជនប្រេស៊ីសចេញពីទីក្រុង Beirut។

រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បាននិយាយថា មានពលរដ្ឋប្រេស៊ីលប្រហែល ២០,០០០នាក់រស់នៅ ក្នុង ប្រទេស លីបង់ ។

រដ្ឋមន្ត្រីការពារជាតិប្រេស៊ីល លោក José Múcio បានបញ្ជាក់ថា យើងកំពុងព្យាយាមជួយសង្គ្រោះជីវិតមនុស្ស។ យើងមិនប្រកាន់ជំហរនយោបាយណាមួយទេ។ យើងចង់នាំជនជាតិប្រេស៊ីលដែលនៅ ទី នោះ ត្រឡប់ ទៅ ជួបក្រុមគ្រួសារ របស់ ពួក គេ វិញ ។

ការប្រកាសនេះកើតឡើងបន្ទាប់ពីអ៉ីស្រាអែលបានបំផ្ទុះគ្រាប់បែកនៅកណ្តាលរដ្ឋធានី Beirut បរស់លីបង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ ក្រោយកងកម្លាំងរបស់ខ្លួន និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បើកការប្រយុទ្ធគ្នាដោយផ្ទាល់ ក្នុងសមរភូមិជើងគោកនៅភាគខាងត្បូងលីបង់៕

ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner