ខ្លា និងតោរាប់សិបក្បាលងាប់ ដោយសារជំងឺផ្តាសាយបក្សីវាយលុកវៀតណាម

ហាណូយ៖ សត្វខ្លាចំនួន ៤៤ក្បាល តោចំនួន ៣ក្បាល និងខ្លារខិនមួយក្បាលបានងាប់ នៅឯសួនសត្វចំនួនពីរកន្លែង នៅភាគខាងត្បូងប្រទេសវៀតណាមកាលពីខែមុន ដោយសារជម្ងឺផ្តាសាយបក្សី H5N1។

ជម្ងឺផ្តាសាយបក្សី H5N1 កាលពីខែមុន បានសម្លាប់សត្វខ្លាចំនួន ៤៤ក្បាល តោចំនួន ៣ក្បាល និងខ្លារខិនមួយក្បាលនៅឯសួនសត្វចំនួនពីរកន្លែង នៅភាគខាងត្បូងប្រទេសវៀតណាម បង្កឱ្យមានការព្រួយបារម្ភអំពីបញ្ហាសុខភាពសាធារណៈ។

សួនសត្វដែលរងផលប៉ះពាល់ គឺនៅតំបន់ទេសចរណ៍ Mango Garden ក្នុងខេត្ត Dong Nai និងសួនសត្វ My Quynh ក្នុងខេត្ត Long An ដែលសួនទាំងពីរមានព្រំប្រទល់ជាប់ទីក្រុងហូជីមិញ។ ការសង្ស័យដំបូងបានចង្អុលទៅលើការពុលអាហារ ប៉ុន្តែការធ្វើតេស្តក្រោយមក បានបញ្ជាក់ថា សត្វទាំងនោះមានផ្ទុកមេរោគផ្តាសាយបក្សី H5N1។

របាយការណ៍ដែលបានដាក់ជូនវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងហូជីមិញ បង្ហាញថា បុគ្គលិកចំនួន ៣០នាក់នៅសួនសត្វ Mango Garden និង៣នាក់ទៀតនៅសួនសត្វ My Quynh មានទំនាក់ទំនងផ្ទាល់ជាមួយសត្វទាំងនោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មាននរណាម្នាក់បង្ហាញរោគសញ្ញាឆ្លងជំងឺផ្តាសាយបក្សីទេ។

សូមបញ្ជាក់ថា សះនសត្វ Mango Garden មានសត្វជិត ៩០ប្រភេទ ក្នុងនោ៧មានសត្វកម្រ និងជិតផុតពូជជាង ៣,០០០ប្រភេទ រួមទាំងខ្លា Bengal តោស ខ្លាឃ្មុំត្នោត ខ្លារខិនខ្មៅ និងខ្លាឃ្មុំក្រហម។ រីឯសួនសត្វ My Quynh ក៏ផ្តល់ជម្រកដល់សត្វកម្រនៅក្នុងបរិយាកាសពាក់កណ្តាលព្រៃភ្នំផងដែរ។

ជំងឺគ្រុនផ្តាសាយបក្សី H5N1 គឺជាជំងឺដ៏កាចសាហាវដែលអាចឆ្លងពីសត្វស្លាប ដូចជាសត្វមាន់ និងទា ទៅកាន់មនុស្ស និងសត្វព្រៃ។ មេរោគនេះបង្កជាជំងឺធ្ងន់ធ្ងរដែលមានអត្រាមរណភាពខ្ពស់ ហើយមិនមានការព្យាបាលជាក់លាក់ ឬវ៉ាក់សាំងណាមួយដែលអាចការពារបាននៅឡើយទេ៕

ប្រភព៖ VNEXpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner