ក្រសួងវប្បធម៌នឹងប្រារព្ធព្រឹត្តិការណ៍”ស្នាមញញឹមនៃកម្ពុជា” នៅបរិវេណប្រាសាទអង្គរវត្ត

ភ្នំពេញ៖រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈនិងសហភាពសហព័ន្ធយុវជនកម្ពុជានឹង
រៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”​ រយៈពេលពីរថ្ងៃ​នៅខេត្តសៀមរាប​ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ខាងមុខក្នុងបរិវេណប្រាសាទអង្គរវត្តដើម្បីអបអរសាទរខួប លើកទី២០ នៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។ព្រឹត្តិការណ៍ រយៈពេលពីរថ្ងៃនេះក៏មាន​ការចូលរួមពិធីបើកដោយលោកជំទាវ ពេជ ចន្ទមុន្នី ។

ប្រភពដដែលបន្តថា ក្រសួងវប្បធម៌​ នឹងរៀបចំព្រឹត្តិការណ៍នេះ​ដោយមាន​ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ​រួមមាន​ ៖

  • ក្បួនដង្ហែព្រះមហាក្សត្រនាសម័យអាណាចក្រខ្មែរ
  • ការសម្តែងនូវរបាំបុរាណនៅមុខប្រាង្គប្រាសាទអង្គរវត្តដ៏អស្ចារ្យ
  • ពិព័រណ៍ម្ហូបអាហារ និងវត្ថុស្នាដៃសិល្បៈវប្បធម៌ និងការចូលរួមភ្លក្សអាហារដោយសេរី (សម្រាប់ភ្ញៀវបរទេស)
  • ការសម្តែងនូវសិល្បៈប្រពៃណីខ្មែរ ជួបជាមួយតារាល្បីៗ នៃព្រះរាជាណាចក្រកម្ពុជា
  • ការប្រកួត «ទីងម៉ោង»​ ផងដែរ។

គប្បីជម្រាបជូនថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”លើកទី១ ត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ដោយសមាគមសិល្បៈករខ្មែរ ក្រោមកិច្ចសហការ​គាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងទេស ចរណ៍ ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរានិង​សហព័ន្ធទេសចរណ៍។ កម្មវិធីនាពេលនោះ មានកម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃ​ផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗ​មួយចំនួនទៀត ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner