អភិបាលខេត្តស្វាយរៀង លើកទឹកចិត្តដល់សិស្សប្រឡង បាក់ឌុបនៅថ្ងៃដំបូង
ស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានលើកទឹកចិត្តដល់សិស្សានុ សិស្សទាំងអស់ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដោយត្រូវគោរព ឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។
ដោយមានវត្តមានមន្ត្រីជាន់ខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡាក្នុងពិធី បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលវិទ្យា ល័យស្វាយរៀង ក្រុងស្វាយរៀង ជាមួយនឹងការលើកទឹកចិត្ត ការក្រើន រំលឹក ឯកឧត្តម ប៉េង ពោធិ៍សាក៏បាន ជូនពរដល់បេក្ខជនទាំងអស់ឱ្យ ទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ហើយរដ្ឋបាលខេត្តនៅតែបន្ត ត្រៀម រង្វាន់សម្រាប់ផ្ដល់ជូនសិស្សដែលទទួល បាននិទ្ទេសល្អប្រសើរផងដែរ។
មន្ទីរអប់រំយុវជន និងកីឡាខេត្តស្វាយរៀងបានឱ្យដឹងថា ខេត្តស្វាយរៀង ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម សម័យ ប្រឡង៖៨ តុលា ២០២៤ មានបេក្ខជនចំនួន ៤ ២១៤នាក់ , មាន៦ មណ្ឌលប្រឡង ស្មើ ១១៩បន្ទប់។
ជាមួយគ្នានេះរដ្ឋបាលខេត្តបានដាក់កម្លាំងនគរបាល និងកងរាជ អាវុធហត្ថចំនួនជាង២០០នាក់ ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅតាម មណ្ឌលសំណេរនានាផងដែរ ដើម្បីធានាបានសុវត្ថិភាពនិងរបៀប រៀបរយ។ ជាការសង្កេតទិដ្ឋភាពទូទៅនៅតាមមណ្ឌលនានា ក្នុងខេត្តស្វាយរៀង ប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ ៕
ដោយ៖នុត នាង