ហាម៉ាសប្តេជ្ញាធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល ក្នុងថ្ងៃខួប១ឆ្នាំ
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ ក្រុមប្រដាប់អាវុធហាម៉ាសបានប្តេជ្ញាថា នឹងមានសង្គ្រាមដ៏យូរអង្វែងប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ជាថ្ងៃរម្លឹកខួប១ឆ្នាំ នៃការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលនាំឲ្យមានសង្គ្រាម មកដល់បច្ចុប្បន្ន។
លោក Abu Obeida អ្នកនាំពាក្យ កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាសបានពិពណ៌នាថា ជា «សង្រ្គាមដ៏យូរអង្វែង», «យើងជ្រើសរើសបន្តការប្រយុទ្ធនៅក្នុងសង្គ្រាមដ៏យូរអង្វែង ដែលជាការឈឺចុកចាប់»។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសច្ចាថា «ខ្ញុំនឹងមិនចុះចាញ់ឡើយ ដរាបណាពលរដ្ឋរបស់យើងមិនត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសុវត្ថិភាព យើងនឹងបន្តប្រយុទ្ធ»។
នៅតំបន់ហ្កាហ្សា មានស្លាប់មនុស្សចំនួន ៤១,៩០៩នាក់ ហើយ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ១ឆ្នាំមកនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ