ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បេ្តជ្ញារួមគ្នាដើម្បីឆ្លើយតបទៅនឹងគោលការណ៍ទាំង៥ នៃច្បាប់សំណង់
គោលការណ៍ទាំង៥ នៃច្បាប់សំណង់រួមមាន៖
- ការពារផលប្រយោជន៍សាធារណៈ និងសិទ្ធិបុគ្គល
- ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន
- រៀបចំដែនដី និងនគរូបនីយកម្ម
- អភិវឌ្ឍបៃតង ការពារធនធានធម្មជាតិ និងបរិស្ថាន
- រក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិ។
ច្បាប់នេះមានគោលបំណងធានា៖
- គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន
- សោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាព សាធារណៈ
- គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់
- ការបង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម។
៧ តុលា ២០២៤
📷 MLMUPC
#ams1minute