ឯកឧត្តម ឈាង រ៉ា ណែនាំដល់ក្រុមគ្រូពេទ្យកម្ពុជា បន្តអភិវឌ្ឍវិស័យសុខាភិបាល​សំដៅ ”ធានាឱ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅមានសុវត្ថិភាព សុខភាពល្អ

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវនិយាមប្រតិបត្តិសម្រាប់ អ្នកប្រកបវិជ្ជាជីវៈ វេជ្ជសាស្ត្រ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់ក្រុមគ្រូពេទ្យកម្ពុជា បន្តអភិវឌ្ឍវិស័យសុខាភិបាលសំដៅ ”ធានាឱ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅមានសុវត្ថិភាព សុខភាព។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាលបានរៀបចំផែនការ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការ​ធ្វើទំនើប​កម្មប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ កាន់តែមានភាពធន់ក្នុងការឆ្លើយ​តបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងព្រឹត្តិការណ៍​គ្រោះអាសន្ន​សុខភាពសាធារណៈគ្រប់ទម្រង់ ឆ្ពោះទៅការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល ការពង្រឹងការអនុវត្តក្រមសីលធម៌​វិជ្ជាជីវៈសុខាភិបាល និងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីសម្រេច​ចក្ខុវិស័យ​នៃការបន្តអភិវឌ្ឍវិស័យសុខាភិបាលសំដៅ ”ធានាឱ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅមានសុវត្ថិភាព សុខភាព និងសុខុមាលភាពល្អប្រកបដោយបរិយាបន្ន”។

ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំឱ្យគណៈគ្រូពេទ្យកម្ពុជា ត្រូវផ្តួចផ្តើម និងចូលរួមក្នុង​ការ​​ចង​ក្រង ពិនិត្យឡើងវិញ និងអនុម័តលើលិខិតបទដ្ឋានគតិយុត្តនានា ដូចជា​ក្រមសីលធម៌ ក្របខ័ណ្ឌសមត្ថភាពស្នូល និយាមប្រតិបត្តិ និងលក្ខខណ្ឌតម្រូវ​សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត។ល។ ដែនកំណត់វិជ្ជាជីវៈ គឺជា​បណ្តានីតិវិធី សកម្មភាព និងបែបបទ ដែលអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត ដែលអនុញ្ញាតឱ្យអនុវត្តក្នុងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពរបស់អ្នកជំងឺ/អតិថិជន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះណែនាំដល់គណៈគ្រូពេទ្យ​ខិតខំ​ពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner