អភិបាលស្រុកស្ទោងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យហ៊ាននិយាយការពិតពីចំណុចអវិជ្ជមានរបស់អាជ្ញាធរមូលដ្ឋាន
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យនិយាយការពិត និងរាយការណ៍ពីចំណុចអវិជ្ជមានរបស់អាជ្ញាធរមូលដ្ឋាន។លោកបានលើកឡើងដូច្នេះក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥ គ្រួសារ នៅភូមិស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤។
ក្នុងនោះ, លោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរឃុំបន្ទាយស្ទោង និងក្រុមការងារពាក់ព័ន្ធឲ្យយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ ដើម្បីអាចជួយសង្គ្រោះ និងផ្ដល់បណ្ណសមធម៌ និងបណ្ណក្រីក្រ ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ជូនពួកគាត់បានទាន់ពេលវេលា៕
ដោយ៖ប៊ុនរដ្ឋា