ទូក ង ទៀ វិញ នាគសែន ជ័យរស្មីចន្ត្រារបស់បញ្ជាការដ្ឋានកងទ័ពជើងទឹកបានធ្វើពិធីទម្លាក់ចុះទៅក្នុងទន្លេ ដើម្បីហ្វឹកហាត់ត្រៀមព្រះរាជពិធីបុណ្យអុំទូក

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ទូក ង ដែលមានឈ្មោះថា ទូក ង ទៀ វិញ នាគសែនជ័យ រស្មីចន្ត្រា ជាទូក ង របស់បញ្ជាការដ្ឋានកងទ័ពជើងទឹកផ្ទុកកីឡាករ ចំនួន៧៥នាក់ បានធ្វើពិធីដាក់ចុះចូលទៅក្នុងទន្លេ ដើម្បីឱ្យកីឡាករបានហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមចូលរួមប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាខែ វិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ។

លោក វរ នាវីឯក ភី ភក្តី បានមាសប្រសាសន៍ថា ពិធីទម្លាក់ទូក ង ចុះទន្លេនេះ គឺធ្វើឡើង ក្រោយពីប្រមូលផ្តុំកីឡាករកីឡាការិនីដែលជាចំណុះទូកហ្វឹកហាត់បំប៉នកម្លាំងនៅលើគោករយៈពេលមួយសប្តាហ៍ ហើយ ការទម្លាក់នេះ គឺកីឡាករកីឡាការិនី បានចាប់ផ្តើមហ្វឹកហាត់ដោយផ្ទាល់នៅលើផ្ទៃទឹករហូតជិតដល់ថ្ងៃប្រកួតផ្លូវការនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាខែ វិច្ឆិកា ឆ្នាំ២០២៤តែម្តង។

លោក វរ នាវីឯក ភី ភក្កី បានគូសបញ្ជាក់ទៀតថា ការហ្វឹកហាត់ដោយអនុវត្តនៅលើទឹកនេះ កីឡាករកីឡាការិនីចំណុះទូកនៃបញ្ជាការដ្ឋានកងទឹកជើងទឹកទាំងអស់ និងហ្វឹកហាត់មួយថ្ងៃពីរពេល ដោយព្រឹកហ្វឹកហាត់ពីម៉ោង៧ដល់ម៉ោង១០កន្លះ និងពេលល្ងាចពីម៉ោង២ដល់ម៉ោង៤ ។ការហ្វឹកហាត់បែបនេះ គឺជាការបន្សាំឱ្យទូកនិងកីឡាបានយល់ចិត្តគ្នា។

ឯកឧត្តម ឧត្តម នាវីទោ ចាយ ស៊ីជឿន សេនាធិការរង ទទួលបន្ទុកកីឡាកងទ័ពជើងទឹក បានមានប្រសាសន៍ថា ការហ្វឹកហាត់របស់កីឡាករកីឡាការិនីទាំង៩០នាក់នេះ គឺទទួលបានការឧបត្ថម្ភទំនុកបំរ៉ុងទាំងស្រុងពីកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឯកឧត្តម ឧត្តម នាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និង លោក ជំទាវ ទៀ លក្ខិណា។

ក្នុងនាមឯកឧត្តម ជាអ្នកទទួលបន្ទុកកីឡាកងទ័ពជើងទឹក តំណាងកីឡាករកីឡាការិនី សូមប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងប្រកួតដណ្តើមយកជ័យជម្នះ លើកកិត្តិយសជូនអង្គភាពបញ្ជាការដ្ឋានកងទ័ពជើងទឹក។
ទោះបីកីឡាករកីឡាការិនីមមាញឹកក្នុងការហ្វឹកហាត់ទូក ង យ៉ាណាក្តី ក៏ការហ្វឹកហាត់ទូកប្រពៃណីទូកនាគខ្នាតអន្តរជាតិនៅតែបន្តការហ្វឹកហាត់ជាប្រចាំ ដើម្បីត្រៀមចូលរួមប្រជែងក្នុងកីឡាជាតិផងដែរ។

គួរឱ្យដឹងដែរថា ការហ្វឹកហាត់បំប៉នសមត្ថភាពរយៈពេល៤០នេះ កីឡាករកីឡាការិនីចំណុះទូក ង ទៀ វិញ នាគសែន ជ័យរស្មីចន្ត្រារបស់បញ្ជាការដ្ឋានកងទ័ពជើងទឹក និងហ្វឹកហាត់ក្នុងមួយថ្ងៃពីរពេល ព្រឹក២ជើងអុំចម្ងាយ២០០០ម៉ែត្រនិង ពេលថ្ងៃអុំពីរជើងចម្ងាយ២០០០ម៉ែត្រ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner