មហាសេដ្ឋីនីវៀតណាមប្រឈមទោសប្រហារជីវិត២ដង

ហាណូយ៖ មហាសេដ្ឋីអចលនទ្រព្យវៀតណាមជាស្ត្រី ដែលត្រូវកាត់ទោសប្រហារជីវិតពីបទឆបោកទឹកប្រាក់សរុប ២៧ពាន់លានដុល្លារ រួចមកហើយនោះ បានប្រឈមមុខនឹងការកាត់ទោសមួយជីវិត ម្តងទៀត នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការកាត់ទោស ពាក់ព័ន្ធនឹងការចោទប្រកាន់ ពីបទលាងលុយកខ្វក់។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យ លោកស្រី Truong My Lan ត្រូវបានគេរកឃើញថា មានពិរុទ្ធភាព ក្នុងខែមេសា ពីបទឆបោកប្រាក់ពីធនាគារ នៅក្នុងសំណុំរឿងពុករលួយដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ ហើយត្រូវបានកាត់ទោសប្រហារជីវិត។

ឥឡូវនេះ រដ្ឋអាជ្ញាបានអំពាវនាវឱ្យផ្តន្ទាទោសលោកស្រី Lan អស់មួយជីវិត ពីបទលាងលុយកខ្វក់ ការជួញដូរប្រាក់ឆ្លងដែនខុសច្បាប់ និងការក្លែងបន្លំ។ ជនជាប់ចោទ ៣៣ នាក់ផ្សេងទៀត រួមទាំងប្តី និងក្មួយស្រីផងដែរ ប្រឈមមុខនឹងសាលក្រម និងកាត់ទោស នៅថ្ងៃព្រហស្បតិ៍នេះដែរ បន្ទាប់ពីការកាត់ក្តី រយៈពេល ៤ សប្តាហ៍ នៅទីក្រុងហូជីមិញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner